ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្ងាត់ៗពីសិល្បៈមួយរយៈ កែវ តារាភព ក្មួយ កែវ សារ៉ាត់ចាប់យកជំនួញតន្រ្តីសម័យនិងKTV ជិៈឡានសុទ្ធតែទំនើបៗ

លោក កែវ តារាភព ដែលត្រូវជាក្មួយលោក កែវសារ៉ាត់ និងជាម្ចាស់បទ «មិនដើរជាន់ស្នាមចាស់» បន្ទាប់ពីបាត់មុខពីសិល្បៈ លោកបានបើកជំ​នួញតន្រ្តីសម័យ និងKTV ដ៏ធំមួយរបស់ខ្លួនដែលមានទីតាំង ស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានឡានទំនើបៗជិះដែលគួរឲ្យកោតសរសើរមែនទែន។
សម្រាប់តន្ត្រី កែវ តារាភព និង កែវ តារាភព KTV គឺជាកិច្ចខិតខំប្រឹងប្រែងបង្កើតឡើងដោយ តារាចម្រៀងរូបស្រស់សង្ហា កែវ តារាភព ផ្ទាល់​តែ​ម្តង ដែលបានចំណាយដើមទុនប្រមាណ រាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីដំណើរការលើមុខជំនួញនេះ។
ជំនួញក្រុមតន្ត្រី និង KTV របស់តារាចម្រៀង កែវ តារាភព សម្ភោធកាលថ្ងៃទី ៣០ ធ្នូ ឆ្នាំ២០១៦ ។លោក កែវ តារាភព ជាតារាចំរៀងមួយរូប ដែលមានឈ្មោះបោះសម្លេងដោយសារតែលោក មានរូបរាង មុខមាត់ ជាពិសេសនោះគឺ មានសម្លេងប្រហាក់ប្រហែល នឹងតារាចម្រៀងជើងចាស់ គឺលោក កែវ សារ៉ាត់ ដែលត្រូវជាពូបង្កើតរបស់លោកផ្ទាល់តែម្តង។
ក្នុងរយៈពេលកន្លងមកនេះ លោក កែវ តារាភព ក៏ធ្លាប់បានចូលរួមសហការច្រៀងរួមគ្នាជាមួយ តារាចម្រៀងល្បី ជាច្រើន ដែលមានចំណងជើង​ថា “ឆ្នេរកំសាន្ត ឆ្នេរទឹកភ្នែក” និងបទចម្រៀងទោលរបស់លោកផ្ទាល់ មានចំណងជើងថា “ អូនមកយំ បងអ្នកស្រក់ទឹកភ្នែក”។
តារាចម្រៀងក្មួយប្រុស កែវ សារ៉ាត់, កែវ តារាភព ត្រូវបានមហាជនមួយចំនួនបានស្គាល់កាលពីលោកមានសន្ទុះគាំទ្រខ្លាំងនៅឆ្នាំ២០១១ និង ២០​១២ ខណៈដែលលោកច្រៀងឲ្យផលិតកម្មស្វាងតារា លុះក្រោយមកលោកហាក់ស្ងត់ស្ងាត់ទៅវិញ ដោយម្ចាស់បទ «អូននៅទីណា» ។

តារាចម្រៀងរូបនេះបានបញ្ជាក់ថា «ខ្ញុំគ្មានខ្សែចូលច្រៀងដូចគេទេ ប៉ុន្តែនៅតែតស៊ូក្នុងការងារសិល្បៈ ក្រៅពីនេះគឺមានជំនួញខ្លួនឯង ដើម្បីជ្រោងគ្រួសារ​»។

តារាចម្រៀងឈាមជ័យអ្នកសិល្បៈរូបនេះ មាននិស្ស័យខាងសិល្បៈ និងចង់ក្លាយជាតារាចម្រៀង ម្នាក់ស្នងតំណែងលោកមា របស់គេ ដែលជាអ្នកចម្រៀងល្បីឈ្មោះ គឺ លោក កែវ សារ៉ាត់ ។

https://www.youtube.com/watch?v=ZOhw0BMBNfI