សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារសិក្សានិងពិភាក្សាជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងបណ្តាប្រទេសជាប់ព្រំដែន រួមជាមួយអាជ្ញាធរខេត្តព្រៃវែង ដោយប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពត្រៀមលក្ខណសម្បត្តិសម្រាប់ការសាងសង់ទីស្នាក់ការប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម។
សន្តិបណ្ឌិតបានមានប្រសាសន៍ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ថា«ចំណុចទី១-ភាគីកម្ពុជាបានដោះស្រាយបញ្ហាដីប៉ះពាល់ចប់ជាស្ថាពរ និងសំណង់ជារួមបានសម្រេចប្រមាណ៦០% ដែលបានរៀបចំនិងជូនដំណឹងដល់កម្លាំងសម្ថកិច្ចប្រតិបត្តិការនៅច្រកទ្វារព្រំដែនរួចរាល់»។
សន្តិបណ្ឌិតបន្ថែមថា «លើសពីនេះចំណុចទី ២ ភាគីវៀតណាមបានបើកការដ្ឋានសាង់សង់ប៉ុស្តិ៍នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនិងបានរៀបចំកម្លាំងប្រតិបត្តិការបានរួចរាល់ហើយផងដែរ»។
