លោក អោម សេង បូរ៉ា ស្ថាបនិក CEO Master Club និង វិទ្យាស្ថានស៊ីអ៊ីអូ បានបញ្ជាក់យ៉ាងច្បាស់ថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ៖
១). លើកកម្ពស់សហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លាក្នុងការចូលរួមចំណែកកសាងសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែរឹងមាំ
២). ពង្រីកទំនាក់ទំនងធុរកិច្ចដោះដូរពាណិជ្ជកម្មក្នុងចំណោមសហគ្រិនកម្ពុជាឱ្យកាន់តែទូលំទូលាយ និងបង្កើនទំនាក់ទំនង គាំទ្រជាមួយស្ថាប័នពាក់ព័ន្ធទាំងឡាយឱ្យកាន់តែខ្លាំង
៣). លើកទឹកចិត្ត និងលើកកេរ្តិ៍ឈ្មោះសមាជិកគ្រួសារ CEO Master Club ដែលបានខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់ខ្លួន ក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារទៅស្តង់ដារ តាមរយៈការផ្តល់ជូន Master CEO Award
៤). លើកទឹកចិត្ត និងលើកកេរ្តិ៍ឈ្មោះសហគ្រិនឆ្នើមរបស់ CEO Master Club ដែលបានបង្ហាញពីលទ្ធផលនៃការរីកចម្រើនអាជីវកម្មរបស់ខ្លួនគួរឱ្យកត់សម្គាល់បន្ទាប់ពីបានអនុវត្តនូវរបៀបរបបក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារទៅស្តង់ដារ តាមរយៈការផ្តល់ជូន Outstanding CEO Award។
សូមបញ្ជាក់ថា CEO Master Club គឺជាស្ថាប័នប្រមូលផ្ដុំ និងបង្វឹកម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ដោយក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ CEO Master Club បានបណ្ដុះបណ្ដាលសហគ្រិនកម្ពុជាបានចំនួនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិតប្រមាណជាង ១,០០០នាក់ដែលគ្រប់គ្រងអាជីវកម្មប្រមាណ ២,០០០ក្រុមហ៊ុន ដែលបង្កើតប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណជាង ១,០០០លានដុល្លារ/ឆ្នាំ និងបានជួយបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១០ម៉ឺននាក់៕

