ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងព័ត៌មាន និងក្រុមហ៊ុនCAM INFO SERVICESចុះកិច្ចព្រមព្រៀងដំឡើងប្រព័ន្ធគ្រប់ គ្រងទិន្នន័យធនធានមនុស្សតាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ ក្រសួងព័ត៌មាន និងក្រុមហ៊ុន CAM INFO SERVICES(CIS) បានចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចព្រមព្រៀងក្នុងការដំឡើងប្រព័ន្ធគ្រប់គ្រងទិន្នន័យធនធាន មនុស្ស តាមប្រព័ន្ធ អេឡិច ត្រូនិក ដើម្បីពង្រឹង ការគ្រប់ គ្រងទិន្នន័យមន្ត្រីរាជការរបស់ក្រសួងព័ត៌ មានទាំងថ្នាក់ជាតិ ទាំង ថ្នាក់ក្រោមជាតិប្រកប ដោយប្រសិទ្ធភាពខ្ពស់។

ក្នុងពិធីចុះហត្ថលេខាជាផ្លូវការ នារសៀលថ្ងទី០៣ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងព័ត៌មាន លោក សូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធាន ក្រុមការងារ បណ្តុះ បណ្តាលធនធានមនុស្សនៃក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការរៀប ចំប្រព័ន្ធគ្រប់គ្រង នេះ ឡើងក្នុងគោល​បំ​ណងពង្រឹង ការគ្រប់ គ្រងទិន្នន័យមន្ត្រីរាជការ របស់ ក្រសួងព័ត៌មាន ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងដើម្បី ឆ្លើយតបទៅនឹង តម្រូវការទិន្នន័យផ្សេងៗរបស់ក្រសួង មុខ ងារសាធារណៈ ស្របតាមកម្មវិធី កំណែ ទម្រង់ រដ្ឋ បាលសាធារណៈរបស់រាជរដ្ឋាភិបាល កម្ពុជា។
លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មានបានមានប្រសាសន៍ ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងកម្ម វិធីកំណែទម្រង់ស៊ីជម្រៅក្នុងគោលបំណង បង្កើនការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរុងរឿង។ ឯកឧត្ដមបានបញ្ជាក់ថា ដើម្បីសម្រេចនូវគោលបំណងនេះ រាជរ ដ្ឋាភិបាលបាន បន្តខិតខំ ក្នុងការពង្រឹងក្រសួងស្ថាប័ននានា ដើម្បីឱ្យរាជរដ្ឋាភិបាលក្លាយទៅជារាជរដ្ឋាភិបាល អេឡិច ត្រូនិក(E-Government)នាពេលអនាគត។

លោក​រដ្ឋលេខាធិការប្រចាំការ បាន បន្ដថា ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយបន្ថែម ទៀត របស់ក្រសួងព័ត៌មានក្នុងការពង្រឹងការគ្រប់គ្រង ទិន្នន័យមន្ត្រីរាជការ របស់ក្រសួង ទាំង ថ្នាក់ជាតិ និងទាំងថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅ នឹង តម្រូវការទិន្នន័យផ្សេងៗរបស់ក្រសួងមុខងារសាធារណៈ។
លោកសង្ឃឹមថា ប្រព័ន្ធគ្រប់ គ្រងទិន្នន័យនេះ នឹងផ្តល់នូវភាពងាយស្រួលច្រើនដល់នាយកដ្ឋានជំនាញ ក្នុងការកត់ត្រា ធ្វើបច្ចុប្បន្នភាព និងធ្វើរបាយការណ៍នានាអំពីព័ត៌មានបុគ្គលិក មន្ត្រីរាជការ ក្រសួង ប្រកប ដោយភាពច្បាស់លាស់ ត្រឹមត្រូវ ទាន់ពេលវេលា និងតាមតម្រូវការ របស់ ថ្នាក់ ដឹកនាំ និង ក្រសួង ស្ថាប័ននានា។
លោក អ៊ុក ប្រាថ្នា ក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ ប្រព័ន្ធនេះ ឱ្យមានភាពបត់បែន និងមានពិពិធកម្ម ដើម្បីឆ្លើយតបទៅតាមតម្រូវការជាក់ ស្តែង និងតាមស្ថានភាពរបស់ក្រសួង ព្រមទាំងធ្វើការបណ្តុះបណ្តាលដល់មន្ត្រីពាក់ព័ន្ធ ទាំងអស់អំពីការប្រើប្រាស់និងការថែទាំប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ ឱ្យទទួលបានការ យល់ ដឹងច្បាស់លាស់ និងស្ទាត់ជំនាញ។
សូមបញ្ជាក់ថា៖ ការដំឡើងប្រព័ន្ធគ្រប់ គ្រងទិន្នន័យធនធានមនុស្សតាម ប្រព័ន្ធ អេឡិចត្រូនិកនៅក្នុងក្រសួងព័ត៌មាននេះ នឹងជួយសម្រួលការងារនាយកដ្ឋានបុគ្គលិក ដូច ជាអាចគ្រប់គ្រងទិន្នន័យទូទៅរបស់មន្ត្រីរាជការក្រសួងតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ប្រកប ដោយប្រសិទ្ធភាពខ្ពស់។

លើសពីនេះ​អាចកត់ត្រាទិន្នន័យ និងធ្វើបច្ចុប្បន្នភាពរបស់មន្ត្រីរាជការ ក្រសួង ការបានទាន់ពេលវេលា និងជាប្រចាំប្រកបដោយភាពត្រឹមត្រូវ។ អាចកត់ត្រា ទិន្នន័យ និង ធ្វើបច្ចុប្បន្នភាពប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការក្រសួងទៅតាមមុខងារ អតីត ភាពច្បាស់លាស់ និងត្រឹមត្រូវ ឬការផ្ទេរការងារក្នុងក្របខ័ណ្ឌផ្ទៃក្នុងក្រសួងបាន។ ទន្ទឹមនេះទទួលបានភ្លាមៗនូវទិន្នន័យ និងបច្ចុប្បន្នភាពអំពីតួនាទី ភារកិច្ចការទទួលខុស ត្រូវរបស់ មន្ត្រីរាជ ការក្រសួង ដែលថ្នាក់ដឹកនាំប្រគល់ជូន៕

ដោយ៖សំរិត