ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តម្លៃប្រេងធ្លាក់ចុះទាប តែតម្រូវការកើនឡើងបន្តិច

តម្លៃប្រេងឥន្ធនៈ បានធ្លាក់ចុះទាបក្នុងការជួញដូរនៅលើទីផ្សារអន្តរជាតិ នៅព្រឹកថ្ងៃអង្គារ ទី៤ ខែសីហានេះ ដែលជាក្តីបារម្ភពីកំណើននៃតម្រូវការ ខណៈដែលរលកនៃការឆ្លងរាលដាលវីរុសCovid-19ថ្មីៗនេះនៅជុំវិញពិភពលោកកំពុងកើនឡើង ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។
តម្លៃប្រេង West Texas Intermediate (WTI) របស់សហរដ្ឋអាមរិក បានធ្លាក់ចុះ២២សេន ឬធ្លាក់ចុះ០.៥% ស្មើនឹង៤០.៧៩ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឥន្ធនៈ Brent crude future បានធ្លាក់ចុះ២៧សេន ឬ០.៦% ស្មើនឹង៤៣.៨៨ដុល្លារអាមេរិកក្នុងមួយបារ៉ែល ។

អ្នកវិភាគទីផ្សារប្រេងឥន្ធនៈចំនួន៥រូប បានលើកឡើងថា តម្លៃប្រេងឥន្ធនៈបានធ្លាក់ចុះជាបន្តបន្ទាប់នៅលើទីផ្សារអន្តរជាតិ ដោយសារការឆ្លងរាលដាលវីរុសCovid-19 ខណៈដែលតម្រូវការប្រេងធ្លាក់ចុះទាប ក្រោយពេលដែលរដ្ឋាភិបាលនៃប្រទេសមួយចំនួនបានដាក់ចេញនូវវិធានការបិទប្រទេស និងហាមធ្វើដំណើរ ៕