លោក ឯល សិទ្ធិគ្រីយ៉ា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ N&Y Real Estate និងភរិយា បុត្រា បុត្រី នៅថ្ងៃទី៥ខែសីហានេះ បានគោរពជូនពរ ឯកឧត្តម គឺ ដារ៉ា ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយ ក្នុងឧកានេះដែរ សូម ឯកឧត្តម និងលោកជំទាវ មានប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ឈ្នះអស់មារសត្រូវ គ្រប់ទិសទី ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅមុខ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកអគ្គនាយកបានបញ្ជាក់ទៀតថា «តួនាទីថ្មីនេះ គឺជាតម្លៃមួយដ៏ធំ ដែល ឯកឧត្តម បានទទួលការគាំទ្រពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តីជាប្រមុខ ហើយជានេះតម្លៃមួយដ៏ធំធេង ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជននាពេលកន្លងមក ហេតុដូច្នោះហើយ ខ្ញុំបាទ នឹងក្រុមគ្រួសារ សូមជូនពរឲ្យ ឯកឧត្តមទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត» ។
ឈ្លាតក្នុងឳកាសដ៏ពិសេសវិសាលនេះ ជាថ្មីម្តងទៀត ខ្ញុំបាន ឯល គ្រីយ៉ា និងភរិយា ព្រមទាំងសហការីទាំងអស់ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាសូមតាមបីបាច់ថែរក្សា ឯកឧត្តម គឺ ដារ៉ា ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។