លោក សាម៉ន បណ្ឌិត្យ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានផ្ញើសារគោរពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសចម្រើនជន្មាយុ៦៨ឈានចូល៦៩ឆ្នាំ
ភ្នំពេញ៖ នាក្នុងឱកាសដ៏មង្គលសិរីសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់៦៨ ឈានចូល៦៩ឆ្នាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឯកឧត្តម សាម៉ន បណ្ឌិត្យ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកជំទាវ សូមសម្ដែងនូវអំណរសាទរប្រកបដោយក្ដីគោរពស្រឡាញ់ដ៏ខ្ពស់ខ្ពស់បំផុត និងសូមគោរពជូនសព្ទសាធុការពរជ័យ សិរីមហាមង្គលប្រកបដោយសេចក្ដីគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ។
ឆ្លៀតក្នុងឱកាសនេះ លោកអនុរដ្ឋលេខាធិការនិងភរិយា សូមសម្ដែងនូវមោទកភាព និងកោតសរសើរបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតនិងក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយល្អប្រសើរ ឯកភាពជាតិ មានអធិបតេយ្យភាព បូរណភាពទឹកដី និងអភិវឌ្ឍលើគ្រប់វិស័យ។
ជាថ្មីម្ដងទៀត លោកអនុរដ្ឋលេខាធិការនិងលោកជំទាវ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និង ទេវតាឆ្នាំថ្មី ព្រះនាង គោរាគទេវី និងទេវតាទាំង៨ទិស សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕