ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបំពាក់មេដាយថ្នាក់ សហមេត្រីធិបធិនជូនទីប្រឹក្សាច្បាប់ និងកិច្ចការសភាជួន ជនបរទេសម្នាក់ដែលបំរើការងារអស់រយៈពេល៥ឆ្នាំ។
ក្នុងជំនួបពិភាក្សា និងបំពាក់មេដាយជូនលោក ន័រប៊ឺត ហ្វាយហ្គ័ (Norbert Feige) ទីប្រឹក្សាច្បាប់ និងកិច្ចការសភា ដែលសញ្ជាតិអាលឺម៉ង់នាព្រឹកថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៩នៅវិមានរដ្ឋសភា
លោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភាបានលើកឡើងថា ក្នុងរយៈពេល៥ឆ្នាំមកនេះដែលលោក ន័រ ប៊ឺតហ្វាយហ្គ័ បានធ្វើជាទីប្រឹក្សាច្បាប់ និងកិច្ចសភាហាក់ដូចជាមួយពព្រិចភ្នែក ហើយឥឡូវនេះ បេសកម្មរបស់លោក ត្រូវបានបញ្ចប់ ។
រដ្ឋសភាកម្ពុជា ជាពិសេសសហការី និងមន្ត្រីជំនាញ ដែលធ្លាប់បំពេញការងារជាមួយ ពិតជាមានការសោកស្តាយ និងមិនចង់ឲ្យលោកត្រឡប់ទៅវិញឡើយ ព្រោះពូកគេនៅមានការងារជាច្រើនដែលត្រូវការផ្តល់ ឬប្រឹក្សាយោបល់។
លោកអនុប្រធានទី១រដ្ឋសភាបានបន្តថា ការខិតខំប្រឹងប្រែងនិងការលះបង់ដ៏មានតម្លៃក្នុង ការរួមចំណែកជូយលើកម្ពស់ និងអភិវឌ្ឍសមត្ថភាពមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ដូច ជាគណៈកម្មការជំនាញនានរបស់រដ្ឋសភាផងដែរ។
លោកបានបន្ថែមប្រាំឆ្នាំកន្លងមកនេះ លោកពិតជាបានបន្យល់ទុកនូវស្នាដៃ និងសមិទិ្ធផ លសំខាន់ៗដែលរដ្ឋសភាកម្ពុជាបានកត់ត្រា ហើយសង្ឃឹមថា ចំណេះដឹង ជំនាញ និងបទ ពិ សោធន៍ល្អដែលលោកបានផ្ទេរ និងចែករំលែកដល់សហការរី និងមន្ត្រីជំនាញនៃអគ្គ លេខា ធិកា រដ្ឋាន រដ្ឋសភា នឹងត្រូវបានយកមកអនុវត្ត និងអភិវឌ្ឍកាន់តែប្រសើរថែមទៀត។
លោកបញ្ជាក់ថា៖ «ដើម្បីជាការតបស្នងនិងអរគុណចំពោះវិភាគទានដ៏មានតម្លៃរបស់លោក ក្នុងនាមរដ្ឋសភា ខ្ញុំសូមផ្តល់ និងបំពាក់មេដាយស្នាដៃការងារជូនលោក ដើម្បីទុកជាអនុស្សាវរីយ៍ និងសមស្របទៅនឹងស្នាដៃរបស់លោកក្នុងការរួមចំណែកជួយដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ដូចជារដ្ឋសភានាពេលកន្លងមកនេះ»។
ក្នុងជំនួបនោះដែរលោក ន័រ ប៊ឺតហ្វាយហ្គ័ បានសម្តែងការពេញចិត្តចំពោះការខិតខំរបស់សហការី ដែលលោកបានបំពេញការងារជាមួយ ហើយសង្ឃឹមថា សហការីទាំងអស់នឹងខិតខំបំពេញការងារនេះឲ្យល្អបន្តទៀត ។
លោកក៏បានលើកឡើងថា លោកសប្បាយរីករាយ និងពេញចំពោះការងារដែលលោក បានបំពេញអស់រយៈពេល៥ឆ្នាំកន្លងមកជាមួយសហការីទាំងនៅក្នុងរដ្ឋសភាដែលមានសហការគ្នាយ៉ាងល្អ។
លោកបញ្ជាក់ថា « ខ្ញុំសូមអរគុណចំពោះសហការីទាំងអស់ ខ្ញុំគិតថាកម្ពុជា គឺជាផ្ទះរបស់ខ្ញុំ នៅពេលដែលខ្ញុំបានធ្វើការងារ ហើយពេញចិត្តយ៉ាងខ្លាំងចំពោះសហការីទាំងអស់ក្នុងការបំពេញការងារ»៕