ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Covid-19សម្លាប់មនុស្សជាង៦ពាន់នាក់ និងឆ្លងទៅមនុស្សថ្មីជាង២៥ម៉ឺននាក់នៅលើពិភពលោកក្នុង១ថ្ងៃ

Worldometer បានចុះផ្សាយថា វីរុសCovid-19បានសម្លាប់មនុស្សអស់ជាង៦ពាន់នាក់ គឺចំនួន៦២៩១នាក់ និងឆ្លងទៅមនុស្សថ្មីជាង២៥ម៉ឺននាក់ គឺចំនួន២៥៤ ៣០៤នាក់ នៅទូទាំងពិភពលោក ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធ ទី៥ ខែសីហានេះ ។
៣ប្រទេសនៅលើពិភពលោក ដែលមានមនុស្សស្លាប់ប្រចាំថ្ងៃច្រើនជាងគេដោយសារវីរុសCovid-19 គិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គឺសហ​រដ្ឋអាមេរិកមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន១៣៦២នាក់ ប្រទេសប្រេស៊ីលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន១៣៩៤នាក់ និងប្រទេសឥណ្ឌាមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន៨៤៩នាក់ ។
សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃពុធនេះដែរ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨ ៦៩៩ ៤៣២​នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់ ៧០៤ ៣២៤នាក់ ខណៈដែលមនុស្សជាសះស្បើយសរុប ក៏បានកើនឡើងដល់ ១១ ៩១៤ ៧៨៨នាក់ ៕