ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ជុង សុជាតិ ប្រគល់ថវិកាប្រចាំខែរបស់លោក ស សុខា និងលោកស្រីជូនក្មេងកំព្រានៅស្រុកស្វាយអន្ទរ

ព្រៃវែង ៖លោក ជុង សុជាតិ អនុប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ តំណាងលោក ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ និងក្រុមការងារ បាននាំយកថវិកា លោក ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ប្រចាំខែសីហា ចំនួន ១០០ដុល្លារ ទៅប្រគល់ជូនក្មេងកំព្រាឪពុកម្តាយពីរនាក់បងប្អូន រស់នៅ ភូមិបឹង ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ សម្រាប់ផ្គត់ផ្គង់ការសិក្សារៀនសូត្រប្រចាំថ្ងៃ ។

សម្រាប់ខែសីហានេះ (ខែទី៣៣) ក្រៅពីថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ ក្រុមការងារ ក៏បានបន្ថែមជូនក្មួយស្រីទាំងពីរនូវអង្ករ ចំនួន ៥០គីឡូក្រាម , សំលៀកបំពាក់ ០៣សម្រាប់ , មី ០១កេះ , ត្រីខកំប៉ុង ០១យួរ និងថ្នាំពេទ្យ ០១កញ្ចប់ផងដែរ។

ដូចដែលបានសន្យា លោក ស សុខា និងលោកជំទាវ នៅតែបន្តឧបត្ថម្ភថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ ជារៀងរាល់ខែ ជូនក្មួយស្រីទាំងពីរ រហូតដល់រៀនចប់ថ្នាក់ទី១២ ។