ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកស្លាប់ដោយសារវីរុសCovid-19នៅទូទាំងពិភពលោក កើនឡើងដល់ជាង៧១ម៉ឺននាក់ហើយ

ចំនួនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភពលោក នៅតែកើនឡើងជាបន្តបន្ទាប់ក្នុងល្បឿនកាន់តែលឿនថែមទៀត ដែលគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហានេះ កំណើនមនុស្សស្លាប់សរុបដោយសារវីរុស Covid-19 បានកើនឡើងដល់ជាង៧១ម៉ឺននាក់ហើយ គឺចំនួន៧១០ ០៣៨នាក់ និងកំណើនមនុស្សឆ្លងវីរុសនេះសរុបបានកើនឡើងដល់ជិត១៩លាននាក់ គឺចំនួន១៨ ៩៥៦ ៦៣២នាក់ ខណៈដែលមនុស្សជាសះស្បើយពីវីរុសនេះ ក៏បានកើនឡើងដល់ជាង១២លាននាក់ដែរ គឺចំនួន១២ ១៤១ ៧៤៨នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer។

មូលហេតុដែលនាំអោយចំនួនមនុស្សស្លាប់ និងមនុស្សឆ្លង Covid-19នៅលើពិភពលោក បានកើនឡើងក្នុងល្បឿនលឿនបែបនេះ គឺដោយសារមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសនេះប្រចាំថ្ងៃបានហក់ឡើងខ្ពស់ជាងមុន ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ វីរុសCovid-19 បានសម្លាប់មនុស្សអស់ចំនួន៦៥៨៩នាក់ និងឆ្លងទៅមនុស្សថ្មីចំនួន២៦២ ៥៥៩នាក់នៅទូទាំងពិភពលោក។

ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ប្រទេសប្រេស៊ីលមានមនុស្សស្លាប់ប្រចាំថ្ងៃច្រើនជាងគេលើពិភពលោក គឺចំនួន១៣២២នាក់ សហរដ្ឋអាមេរិកមានមនុស្សស្លាប់ប្រចាំថ្ងៃចំនួន១២៩១នាក់ និងប្រទេសឥណ្ឌាមានមនុស្សស្លាប់ប្រចាំថ្ងៃចំនួន៩១៩នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ៕