ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កិច្ចប្រជុំពិគ្រោះយោបល់ និងទទួលព័ត៌មានជាមួយវិស័យឯកជនលើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ

នៅទីស្តីការក្រសួងពាណិជ្ជកម្នៅ ​មថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ នេះ មាន​​កិច្ចប្រជុំពិគ្រោះយោបល់ និងទទួលព័ត៌មានជាមួយវិស័យឯកជនលើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ។

កិច្ចប្រជុំមានការចូលរួម ពី លោក យ៉ន សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) រួមជាមួយនឹងលោកលន់ យ៉េង អគ្គលេខាធិការស.អ.ក បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ផ្តល់ និងទទួលព័ត៌មានជាមួយវិស័យឯកជន លើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ក្រោមអធិបតីភាព លោក​ ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចារ។

សម្រាប់វិស័យស្រូវអង្ករកម្ពុជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងបើកផ្លូវដល់កម្ពុជាពង្រីកនូវសក្តានុពលការនាំចេញអង្ករ ក៏ដូចជាកេរ្តិ៍ឈ្មោះអង្ករកម្ពុជា តួយ៉ាងផ្តោតលើអង្ករដែលមានលក្ខណៈពិសេស ដូចជាអង្ករសរីរាង្គ និងអង្ករសំរូបជាដើម នេះជាការលើកឡើងជាធាតុចូលពីសហព័ន្ធស្រូវអង្ករកម្ពុជា។

បន្ទាប់ពីទទួលបាននូវធាតុចូលដែលពាក់ព័ន្ធនានាពីវិស័យឯកជន និងបានធ្វើបទបង្ហាញជូនអង្គប្រជុំអំពីសាវតារនិងដំណើរការនៃការត្រៀមនូវការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នាពេលឆាប់ៗខាងមុខនេះ លោក​​​ប្រធានក្រុមការចរចារ បានវាយតម្លៃខ្ពស់ចំពោះធាតុចូលទាំងឡាយ ដែលរួមមានដូចជា បញ្ហាប្រឈម ឱកាស ក៏ដូចជាសំណើរ/សំណូមពរនានា ទៅលើបទដ្ឋានគតិយុត្តិ ក្នុងគោលបំណងឱ្យកិច្ចចរចារ ទទួលបានលទ្ធផលជាផ្លែផ្កា បម្រើផលប្រយោជន៍ដល់កម្ពុជា ជាពិសេសដល់វិស័យដែលពាក់ព័ន្ធនានាផងដែរ។