បាត់ដំបង៖ អង្គភាពមន្ទីរទេសចរណ៍ ខេត្ត បាត់ដំបង បានបង្ហាញពីតំបន់កម្សាន្តទឹកធ្លាក់អូរជាំ។ ទឹកធ្លាក់អូរជាំ ស្ថិតនៅក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ ដំបង មានចំងាយប្រមាណ១០០គីឡូម៉ែត្រពីក្រុងបាត់ដំបង។ តាមការបញ្ជាក់ឲ្យដឹងពី លោក ឱ កន្ធា អនុប្រធានមន្ទរទេសចរណ៏ នៅថ្ងៃទី១១ សីហានេះថាសហគមន៍អេកូ ទេសចរណ៍ទឹកធ្លាក់អូរជាំ គឺជាតំបន់ទេស ចរណ៍ធម្មជាតិដ៏មានសក្តានុពលបំផុត។
នៅទីនោះមានដើមឈើធំៗចម្រុះផ្តល់នូវម្លប់យ៉ាងត្រជាក់ និងខ្យល់ អាកាសបរិសុទ្ធល្អ។ ទឹកធ្លាក់ចុះមកពីលើភ្នំដែលមាន ប្រភពមកពីបឹងដ៏ធំមួយទំហំ ប្រមាណជាង២ហិចតា លើកំពូលភ្នំដែលអ្នក នៅតំបន់នោះហៅថាបឹងទន្លេផែនហូរកាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ ដែលបង្កើតអោយទឹកមានសភាពថ្លាឆ្វង់ និងត្រជាក់ដូចទឹកអម្រិត។
ទីតាំងដ៏អំណោយផលនេះ បានផ្តល់នូវបរិស្ថានដ៏ប្រសើរចំពោះការរស់នៅរបស់មច្ឆា បក្សាបក្សី ប្លែកៗគួរជាទីគយ គន់។ ទីភ្នំខ្ពស់ៗអមដោយរុក្ខជាតិ និងស្មៅដុះខៀវខ្ចី បានបង្កើននូវថាមពលដល់ភ្ញៀវទេសចរដែលទៅកម្សាន្តសប្បាយ។
សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ផ្តល់នូវសេវាកម្មដល់ភ្ញៀវទេសចរជាច្រើន ដូចជា: សេវាស្នាក់នៅ សេវាម្ហូបអាហារ និងភេសជ្ជៈសេវាមគ្គុទេសក៍ទេសចរណ៍ សហគមន៍។ ដូចនេះភ្ញៀវទេសចរមិនបាច់បារម្មណ៍ថាខ្វះខាតអ្វីឡើយ។
សកម្មភាពកម្សាន្តនានាក្នុងសហគមន៍នេះមានដូចជា៖ ការដើរទស្សនាកម្សាន្តតាមលើភ្នំ និងទឹកជ្រោះដែលមានច្រើនដំណាក់និងផ្តល់នូវរសជាតិអារម្មណ៍ប្លែកៗពីគ្នា,ការងូតទឹកជ្រោះកម្សាន្ត,ការពិសារអាហារប្លែកៗក្នុងតំបន់ ដែលចំអិនដោយប្រើប្រាស់វត្ថុធាតុដើមក្នុងសហគមន៍ផ្ទាល់, ការបោះតង់ស្នាក់នៅប្រកបសុវត្ថិភាពខ្ពស់, ការទស្សនាហ្វូងមេអំបៅ,ការកម្សាន្តពេលរាត្រី ដុតភ្នក់ភ្លើងជាក្រុមៗ, ការសិក្សា ស្រាវជ្រាវ ស្វែងយល់ ពីសហគមន៍,ការទទួលបាននូវបទពិសោធន៍ថ្មីប្លែក ជាមួយនឹងធម្មជាតិនៃបេះដូងរបស់ស្រុកសំឡូត។
សូមចូលរួមការពារទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នាព្រោះថា ជំងឺកូវិដ-១៩នៅជិតលោកនាក់បំផុតតែលោក នាក់ក៏មិនត្រូវធ្វេប្រហែសដែរ៕
ឥត
ដោយ:សំរិត