ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការនាំចេញរបស់ប្រទេសសិង្ហបុរី ធ្លាក់ចុះ១៥.២%នៅត្រីមាសទី២ឆ្នាំនេះដោយសារCovid-19

ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយថា ការនាំចេញរបស់ប្រទេសសិង្ហបុរី កាលពីត្រីមាសទី២នៃឆ្នាំ២០២០នេះ បានធ្លាក់ចុះ១៥.២% លើការធ្លាក់ចុះ០.៥%កាលពីត្រីមាសទី១នៃឆ្នាំដដែលនេះ ដោយសារការឆ្លងរាលដាលវីរុសCovid-19នៅក្នុងប្រទេសនេះ និងនៅទូទាំងពិភពលោក។

ទិន្នន័យផ្លូវការដែលចេញផ្សាយដោយសហគ្រាសរបស់ប្រទេសនេះ បានបង្ហាញថា ក្នុងរយៈពេលមួយត្រីមាសទី២នេះដែរ ពាណិជ្ជកម្មដែលមិនពាក់ព័ន្ធជាមួយនឹងប្រេងឥន្ធនៈបានធ្លាក់ចុះ៣.៣% បន្ទាប់ពីធ្លាក់ចុះរួចហើយក្នុងអត្រា៤.៤%កាលពីត្រីមាសមុន។

ចំណែកពាណិជ្ជកម្មប្រេងឥន្ធនៈ បានធ្លាក់ចុះទាបបំផុតកាលពីត្រីមាសទី២ឆ្នាំនេះ រហូតដល់៦១.៩% បើប្រៀបធៀងនឹងការធ្លាក់ចុះ១៥.៩%កាលពីត្រីមាសទី១នៃឆ្នាំដដែលនេះ ខណៈដែលការនាំចេញផលិតផលក្នុងស្រុក ដែលមិនមែនជាគ្រឿងអេឡិចត្រូនិក បានធ្លាក់ចុះ៥.៤% ក្នុងរយៈពេលជាងមួយឆមាសកន្លងមកនេះ៕