ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោកកើនឡើងដល់ជិត៨០ម៉ឺននាក់ហើយ

កំណើនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភពលោក នៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់នៅឡើយ ដែលគិតត្រឹមព្រឹកថ្ងៃសុក្រ ទី២១ ខែសីហានេះ កំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ជិត៨០ម៉ឺននាក់ គឺចំនួន ៧៩៦ ២៩៣នាក់ និងកំណើនមនុស្សឆ្លងសរុបបានកើនឡើងដល់ជិត២៣លាននាក់ហើយ គឺចំនួន ២២ ៨៤៧ ៨២៩នាក់ ខណៈកំណើនអ្នកជាសះស្បើយសរុប ក៏បានកើនឡើងដល់ជាង១៥លាននាក់ដែរ គឺចំនួន ១៥ ៥០០ ២៩១នាក់ ដែលនេះបើយោងតាម Worldometer ។

ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រនេះដែរ វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ គឺចំនួន ៦១០៣នាក់ ហើយវីរុសផ្លូវដង្ហើមមួយនេះ បានឆ្លងទៅមនុស្សថ្មីប្រមាណជាង២៦ម៉ឺននាក់ គឺចំនួន ២៦៥ ៣៣៦នាក់ នៅជុំវិញពិភពលោក។

ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នានេះដែរ ប្រទេសប្រេស៊ីលជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃដោយសារវីរុសCovid-19ច្រើនជាងគេ និងប្រទេសឥណ្ឌាជាប់លេខ១ដែលមានមនុស្សឆ្លងថ្មីប្រចាំថ្ងៃច្រើនជាងគេ ដែលគិតត្រឹមព្រឹកថ្ងៃសុក្រនេះ ប្រេស៊ីលមានមនុស្សស្លាប់ប្រចាំថ្ងៃចំនួន ១២៣៤នាក់ និងមានមនុស្សឆ្លងថ្មីប្រចាំថ្ងៃចំនួន ៤៤ ៦៨៤នាក់ ហើយឥណ្ឌាមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន ៩៨១នាក់ និងមានមនុស្សឆ្លងថ្មីប្រចាំថ្ងៃរហូតដល់ចំនួន ៦៨ ៥០៧នាក់៕