ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រទេសអែល សាលវ៉ាឌ័រ បង្ខំចិត្តបើកសេដ្ឋកិច្ចឡើងវិញទាំងស្រុង ក្រោយពីបិទជិត៦ខែ

លោក ការ៉ូលីណា រ៉េស៊ីណូស (Carolina Recinos) ប្រធានគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលរបស់ប្រទេស អែល សាលវ៉ាឌ័រ បាននិយាយថា រដ្ឋាភិបាលបានបង្ខំចិត្តបើកប្រតិបត្តិការសេដ្ឋកិច្ចឡើងវិញទាំងស្រុង ចាប់ពីថ្ងៃចន្ទ ទី២៤ ខែសីហានេះតទៅ ទោះបីជាការឆ្លងរាលដាលវីរុសCovid-19ប្រចាំថ្ងៃនៅក្នុងប្រទេសនេះ នៅតែបន្តហក់ឡើងខ្ពស់ក៏ដោយ ។

លោក ការ៉ូលីណា រ៉េស៊ីណូស បានបន្ថែមថា បានបិទប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងបិទប្រទេសទាំងស្រុងអស់រយៈពេលជិត៦ខែកន្លងមកហើយ ក្នុងវិធានការដ៏តឹងតែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ប៉ុន្តែចំនួនមនុស្សឆ្លងវីរុសនេះនៅតែបន្តកើនឡើងដដែល ។

ក្នុងរយៈពេលប៉ុន្មានម៉ោង ក្រោយពីរដ្ឋាភិបាលអែល សាលវ៉ាឌ័រ បានប្រកាសបើកប្រតិបត្តិការសេដ្ឋកិច្ចឡើងវិញ ក្រុមហ៊ុនដឹកជញ្ជូនផ្លូវគោកស្ទើរតែទាំងអស់នៅក្នុងប្រទេសនេះ បានចាប់ផ្តើមបម្រើសេវាកម្មដឹកជញ្ជូនរបស់ខ្លួនពី៥០ទៅ៨០% ហើយប្រជាពលរដ្ឋក៏ចាប់ផ្តើមធ្វើដំណើរធម្មតានៅទូទាំងប្រទេសផងដែរ ប៉ុន្តែស្ថិតនៅក្នុងប្រុងប្រយ័ត្ន ។

សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃចន្ទ ទី២៤ ខែសីហានេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅប្រទេសនេះ បានកើនឡើងដល់២៤ ៨១១នាក់ និងកំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់៦៦៩នាក់ ៕

 moko