ប៉ៃលិន៖ ប្រធាន តាម មន្ទីរ កសិកម្ម ខេត្ត ប៉ៃលិន លោក សាយ សុផាត បាន បញ្ជាក់ឲ្យដឹងនៅថ្ងៃ២៦ សីហានេះថា ៖ បច្ចុប្បន្នប្រជាកសិករ នៅ ខេត្តប៉ៃលិន កំពុងពង្រីក ផ្ទៃដី ដាំ ស្វាយកែវ រមៀត ដើម្បី ឆ្លើយតប តម្រូវការ ទីផ្សារ ទាំង ក្នុង និង ក្រៅប្រទេស ។ លោកបន្តថា ផ្ទៃដី ដាំ ដុះ ស្វាយកែវ រមៀត នោះ បាន កើនឡើង ពី ប្រមាណ ៤ ពាន់ ហិកតានាពេល កន្លងមក អីឡូវកើនដល់ទៅប្រមាណ ៥ ពាន់ ហិកតា នៅក្នុង ឆ្នាំ ២០២០ នេះ ។
លោក សាយ សុផាត បាន បញ្ជាក់ថា ៖ ផែន ការដាំដុះ ស្វាយកែវ រមៀត ខេត្ត ប៉ៃលិន បច្ចុប្បន្ន បានសម្រេច តាម ផែនការ ប្រមាណ ៩០ ភាគរយ ហើយ ។សម្រាប់ ផែនការ នាំចេញ ស្វាយ ទៅកាន់ ក្រៅ ស្រុក រំពឹង ប្រមាណ ៧០ ភាគរយ ដោយសារ ចាំមើល លទ្ធផល នៃ ការប្រមូល ផល ។ប្រធាន មន្ទី កសិកម្ម រូបនេះ បាន បន្តទៀត បច្ចុប្បន្នមន្ត្រី ជំនាញ នៃ ក្រសួងកសិកម្ម ក៏បាននិង កំពុង ផ្សព្វផ្សាយ ណែនាំ និង បណ្តុះបណ្តាល បច្ចេក ដាំ ស្វាយ ស្របតាម ស្តង់ដារ សម្រាប់ តម្រូវការ ក្នុងស្រុក និង សម្រាប់ ការនាំ ចេញទៅ ក្រៅប្រទេស ផងដែរ ។
បើយោងតាម របាយការណ៍ ក្រសួងកសិកម្ម បានបញ្ជាក់ថា ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២០ កម្ពុជា បាន នាំចេញ ផ្លែស្វាយ ស្រស់ ជា ផ្លូវការ បាន ចំនួន៤៤ ០៩៩ តោន ។ ដែលចំនួន នេះ បានកើនឡើង ជាង ពាក់កណ្តាល បើ ធៀប នឹងរយៈពេល ដូចគ្នា កាល ឆ្នាំ ២០១៩ ដែលមាន ចំនួន តែ ប្រមាណ ២៩២១៤ តោន ៕ សំរិត