ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

យានដ្ឋានជួសជុលរថយន្ត អត់ច្បាប់ជិត៤០០ទីតាំងនៅ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធររាជធានីចុះបិទអាជីវ កម្មបណ្ដោះអាសន្នដោយមិនលើកលែង

ភ្នំពេញ៖ មន្ត្រីជំនាញមន្ទីរសាធារណៈការ លោក ស្រីបុប្ផា ផានី បានឲ្យដឹងថ្ងៃទី២៧ សីហានេះថា នៅរាជ ធានីភ្នំពេញ មានយានដ្ឋានជួសជុលរថយន្ត ចំនួន ៩៧១ទីតាំង មានច្បាប់ចំនួន៥៨១ទីតាំង អត់ច្បាប់ចំនួន ៣៩០ទីតាំង ដែលមន្ត្រីជំនាញ នឹងសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីចុះទៅបិទអាជីវកម្ម បណ្ដោះអាសន្ន និងតម្រូវឱ្យសុំច្បាប់ឱ្យបានត្រឹមត្រូវ ដោយលើកនេះមិនមានការណែនាំឬជូនដំណឹងទៀត ទេ ព្រោះបានជូនដំណឹង និងទុកពេលជាយូណាស់ហើយ ។
ជាក់ស្ដែងទីតាំងយានដ្ឋានធ្វើអាជីវកម្មជួសជុល កែច្នៃដំឡើងយានយន្តមិនមានច្បាប់អនុញ្ញតជាច្រើនកន្លែង ត្រូវបានមន្ត្រីជំនាញនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌសែនសុខចុះទៅបិទជា បណ្ដោះអាសន្នរង់ចាំឱ្យម្ចាស់ទីតាំងទៅសុំច្បាប់អនុញ្ញតត្រឹមត្រូវជាមុនសិនទើបអនុញ្ញតឱ្យបើកអាជីវកម្មឡើងវិញ។
លោកស្រីបុប្ផា ផានី អនុប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឱ្យដឹងថា ៖ ចាប់ពីពេលនេះទៅ មន្ត្រីរបស់មន្ទីរនឹងសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ក្នុងរាជធា នីភ្នំពេញដើម្បីចុះតាមទីតាំងយានដ្ឋានជូសជុល កែច្នៃយានយន្តដែលអត់ច្បាប់ ទាំងអស់ក្នុងក្រុងដើម្បីបិទអាជីវកម្មបណ្ដោះអាសន្តទៅលើទីតាំងណាដែលអត់ ច្បាប់ដោយលែងអប់រំ លែងជូនដំណឹងអីទៀតហើយ ព្រោះការជូនដំណឹងវាញឹក ញ៉ាប់ពេកហើយយានដ្ឋានខ្លះក៏ធ្លាប់បិទជាលើកទី១រួចហើយដែរ តែម្ចាស់ទីតាំងនៅតែ រឹងរូសមិនព្រមធ្វើច្បាប់អនុញ្ញតដដែល។
លោកស្រីបបុបា្ឆ ផានី បានរំលឹកថា ក្នុងរាជធានីភ្នំពេញមានយានដ្ឋានធ្វើអាជីវកម្មជួសជុលកែច្នៃដំឡើងយានយន្តសរុប ៩៧១ទីតាំង ក្នុងនោះអត់ច្បាប់មាន៣៩០ទីតាំង។ ដោយឡែកក្នុងខណ្ឌសែនសុខ មាន១១០ទីតាំង មានច្បាប់អនុញ្ញតតែ ចំនួន៧៣ ទីតាំង៕ សំរិត