ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាងអនុក្រឹត្យ

ភ្នំពេញ៖ នៅថ្ងៃព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០​ លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ និងសហការី បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាងអនុក្រឹត្យកែសម្រួលអនុក្រឹត្យលេខ ១៦០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា និងសេចក្តីព្រាងប្រកាសស្តីពីនីតិវិធីនៃការពិន័យ ការគ្រប់គ្រង និងការប្រមូលចំណូល និងការបែងចែកប្រាក់ចំណូលពីការពិន័យជាប្រាក់ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំ ដោយមានការចូលរួមពីលោក សាន់ សារ៉ន រដ្ឋលេខាធិការ, លោក ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការ,​ លោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការ, លោក លឿង រដ្ឋា អនុរដ្ឋលេខាធិការ, លោក ស៊ុំ ណារុន អនុរដ្ឋលេខាធិការ និងលោក ឡាស់ រ៉ូហ្សាក់ អនុរដ្ឋលេខាធិការ តំណាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នៅសាលប្រជុំអង្គវត្ត ទីស្តីការក្រសួងពាណិជ្ជកម្ម៕