ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានចេញរបាយការណ៍ប្រចាំឆ្នាំមួយ កាលពីថ្ងៃអង្គារ ទី១ ខែកញ្ញានេះ ពាក់ព័ន្ធកំណើនក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេសចិន ដែលបន្តកើនឡើងរហូតដល់ជាង២០០គ្រាប់ ដែលនេះបើយោងតាម NHK ។
របាយការណ៍របស់ក្រសួងការពារជាតិអាមេរិកដដែល បានអំពាវអោយប្រទេសចិនចូលក្នុងសន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញាកាត់បន្ថយក្បាលគ្រាប់នុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ដែលបានចូលជាធរមានកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១១កន្លងទៅ ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា បរិមាណក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេសចិន គឺមានតិចតួចបំផុតបើប្រៀបធៀបនឹងបរិមាណក្បាលគ្រាប់នុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីមាន ដូច្នេះចិនមិនត្រូវការចូលរួមក្នុងសញ្ញា New START របស់សហរដ្ឋអាមេរិក និងរុស្ស៊ីនោះទេ ៕