ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រកាស​ផ្ទេរ​ភារកិច្ច​ និង​តែងតាំង​មុខ​តំណែង​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​

កំពង់ឆ្នាំង ៖​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ លោកឈួ​រ​ ច័ន្ទ​ឌឿ​ន​ អភិបាលខេត្ត​កំពង់ឆ្នាំង​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ និង​តែងតាំង​មុខ​តំណែង​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ ។

​លោក​ឧត្តមសេនីយ៍ទោ​ ខូ​វ​ លី​ អតីត​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ត្រូវ​បាន​តែងតាំង​ជំនួស​លោក​ឧត្តមសេនីយ៍ទោ​ ឡុ​ច​ សុ​វ​ណ្ណា​រ៉ា​ ដែល​ត្រូវ​ចូល​និវត្តន៍​។​

​ពិធី​ប្រកាស​តែងតាំង​ និង​ផ្ទេរ​ភារកិច្ច​នេះ​ រៀបចំ​ឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូបទៀត៕​

5_6265003047315832902