ក្រសួងរតនាគារ និងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានប្រកាសមួយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញានេះ ពាក់ព័ន្ធនឹងសេចក្តីសម្រេចក្នុងការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើអង្គភាពដែលពាក់ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់ចំនួនចំនួន១១អង្គភាព ដែលនេះបើតាមការចុះផ្សាយរបស់ NHK ។
សេចក្តីកាសនោះ បានអោយដឹងថា អង្គភាពដែលពាក់ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់ទាំង១១អង្គភាពនោះ មានមូលដ្ឋាននៅប្រទេសអ៊ីរ៉ង់ ប្រទេសចិន និងប្រទេសអារ៉ាប់រួម ហើយទណ្ឌកម្មនេះបានចូលជាធរមានចាប់តាំងពីថ្ងៃព្រហស្បតិ៍ ។
ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក បានចោទប្រកាន់អង្គភាពទាំង១១នោះពីបទរំលោភបំពានលើបម្រាមអាមេរិកលើការនាំចេញប្រេងឥន្ធនៈពីប្រទេសអ៊ីរ៉ង់ទៅកាន់ទីផ្សារអន្តរជាតិ ឬអង្គភាពទាំង១១នោះ ទទួលទិញប្រេងឥន្ធនៈពីអ៊ីរ៉ង់ដោយបំពាន់បម្រាមរបស់អាមេរិក ៕