កែប៖ អំណោយសប្បុរសធម៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ទ្រាក់ចំនួន១៦គ្រួសារ នៅភូមិចំនួន៥ នៃស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ដោយពិធីប្រគល់ជូននេះតាមរយៈ លោក សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប អមដំណើរដោយសមាជិកគណៈកម្មាធិការសាខា អាជ្ញាធរស្រុក ឃុំ ភូមិ និងអ្នកស្ម័គ្រចិត្ត ។
តាមការលើកឡើងរបស់អាជ្ញាធរស្រុកដំណាក់ចង្អើរ បានឲ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ទ្រាក់មានចំនួន១៦គ្រួសារ ស្ថិតក្នុងភូមិចំនួន៥ នៃស្រុកដំណាក់ចង្អើរ ខេត្តកែប។ ចំពោះអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូននាពេលនេះរួមមាន៖គ្រឿងឧបភោគបរិភោគមួយចំនួន មានដូចជា អង្ករ ចំនួន ៣២០គ.ក្រ ទឹកត្រីចំនួន ៩៦ដប និងថវិកា ចំនួន ១,១៥០, ០០០រៀល ព្រមទាំងបានផ្ដាំផ្ញើប្រជាពលរដ្ឋខិតខំ រក្សាអនាម័យ ការពារជំងឺកូវីដ-១៩,ការពាជំងឺផ្ដាសាយធំ,ជំងឺគ្រុនឈីត,គ្រុនឈាម និងជំងឺផ្សេងផងដែរ ។
ជាចុងក្រោយលោក សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តកែប បានលេីកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ឲ្យខិតខំបង្កបង្កើនផល ស្រូវនិងដំណាំរួមផ្សំផ្សេងៗ ដេីម្បីលេីកកម្ពស់ ជីវភាព ប្រចាំថ្ងៃឲ្យកាន់តែមានការរីក ចម្រើន៕ សំរិត