ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឥណ្ឌាជាប់លេខ១ពីរថ្ងៃជាប់គ្នា ដែលមានមនុស្សស្លាប់និងឆ្លងវីរុសCovid-19ច្រើនជាងគេនៅពិភពលោក

Worldometer បានចុះផ្សាយថា ឥណ្ឌាជាប្រទេសជាប់លេខ១នៅលើពិភពលោករយៈពេល២ថ្ងៃជាប់គ្នា ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក ដែលគឺកាលពីថ្ងៃចន្ទ ឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១១៤០នាក់ និងមនុស្សឆ្លងថ្មីចំនួន ៩៣ ២១៥នាក់ ហើយនៅថ្ងៃអង្គារ ទី១៥ ខែកញ្ញានេះ ឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១០៥៤នាក់ និងមនុស្សឆ្លងថ្មីចំនួន៨១ ៩១១នាក់ ដែលជាចំនួនមនុស្សស្លាប់ និងឆ្លងប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក ។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ វីរុសCovid-19បានសម្លាប់មនុស្សអស់ចំនួន៤៣៦១នាក់ និងឆ្លងទៅមនុស្សថ្មីចំនួន២៤២ ០០៥នាក់នៅជុំវិញពិភពលោក ដែលកាលពីថ្ងៃចន្ទម្សិលមិញ វីរុសCovid-19 បានសម្លាប់មនុស្សអស់ចំនួន ៣៩០៣នាក់នៅជុំវិញពិភពលោក និងបានឆ្លងទៅមនុស្សថ្មីចំនួន ២៤៣ ៩៦៩នាក់ ។
សូមបញ្ជាក់ជូនថា កំណើនមនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួន ៩៣២ ៦៦៣នាក់ និងកំណើនមនុស្សឆ្លងសរុបបានកើនឡើងដល់២៩ ៤៣៨ ៧៣៥នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយសរុបបានកើនឡើងដល់ ២១ ២៧៤ ០៤៨នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ៕