ក្រោយពីអ្នកតំណាងរបស់សហរដ្ឋអាមេរិក និងពួកឧទ្ទាមតាលីបង់ បានជួបចរចាគ្នាជាលើកទី៤នៅទីក្រុង ដូហា ប្រទេសកាតា កាលពីខែមករា ដើមឆ្នាំ២០១៩នេះ ទាំងខាងភាគីអាមេរិក និងពួកឧទ្ទាមតាលីបង់ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចរចាបន្ថែមទៀត ដើម្បីនាំយកសន្តិភាពឲ្យប្រទេសអាហ្វហ្កានិស្ថាន ។
នៅថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ប្រធានស្តីទីរបស់មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក លោក Patrick Shanahan បានធ្វើដំណើរទៅទស្សនកិច្ចទៅកាន់ប្រទេសអាហ្វហ្កានិស្ថាន ដើម្បីគាំទ្ររដ្ឋាភិបាលទីក្រុងកាប៊ុល ពីតួនាទីក្នុងកិច្ចចរចារកសន្តិភាពជាមួយពួកឧទ្ទាមតាលីបង់ ។
ចំណែកអ្នកនាំពាក្យរបស់ពួកឧទ្ទាមតាលីបង់ លោក Suhail Shaheen បានទាមទារឲ្យមេដឹកនាំរបស់សហរដ្ឋអាមេរិក ដកកងទ័ពរបស់ខ្លួនពាក់កណ្តាលចេញពីប្រទេសអាហ្វហ្កានិស្ថានឲ្យបានឆាប់បំផុតនៅពេលខាងមុខនេះ ៕