កណ្តាល៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាកសិករ និងទីផ្សារផលិតផលកសិកម្ម របស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកខ្សាច់កណ្តាល បានជួបសំណេះសំណាលជាមួយយុវជន និងកសិករក្នុងស្រុកកៀនស្វាយ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ។
លោក កៅ ថាច បានរំលឹកលោក កៅ ថាចអំពីសមិទ្ធផលការងារដែលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោក អគ្គនាយក ក៏បានលើកទឹកចឹត្ត និងបណ្តុះស្មារតីឲ្យយុវជន និងកសិករ បន្តស្រឡាញ់ និងគាំទ្រគណបក្ស ប្រជាជនកម្ពុជា និងចូលរួមជួយផ្សព្វផ្សាយអំពើល្អនិងសមិទ្ធផលនានាដែលគណបក្សប្រជាជន កម្ពុជាសម្រេចបាន។
លោក កៅ ថាច បានមានប្រសាសន៍ថា បងប្អូនប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ត្រូវពង្រីកអាជីវកម្ម ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស នៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 ។
លោក បញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធានាទំលាក់ឥណទាន ជូន ក្នុងករណីបងប្អូនមានតម្រូវការ នឹងរៀបចំគ្រូបង្គោលដើម្បីចូលរួមជួយបណ្តុះបណ្តាលលើជំនាញចញ្ចឹមសត្វ និងដាំដុះបន្លែ ផែនការអាជីវកម្ម ដើម្បីឲ្យបងប្អូនមានគំនិតជាសហគ្រិនភាពផងដែរ ៕