ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃាត់ខ្លួនប្រធាននិងបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ អិលអូឌី ចំនួន៤នាក់

កំពង់ឆ្នាំង៖  សមត្ថកិច្ចកងរាជអាវុធហត្ថបានរឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យL.O.D៤នាក់ ក្រោយពីទៅរឹបអូសទ្រព្យសម្បត្តិរបស់កូនបំណុលដោយមិនមានការអនុញ្ញាតពីម្ចាស់ឬអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងព្រះរាជអាជ្ញា ។

កាលពីថ្ងៃទី៣៩ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អមសាលាដំបូង ខេត្ត​កំពង់​ឆ្នាំង​ បានបញ្ជាឲ្យកម្លាំងកងរាជ​អាវុធហត្ថ​ស្រុកជលគិរី ចុះឃាត់ខ្លួនយុវជន៤នាក់ ជាបុគ្គលិក ក្រុម​ហ៊ុនអចលនទ្រព្យអិលអូឌី L.0.D.ដើម្បីនាំមកធ្វើការសាកសួរ ។

លោក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ករណីនេះបានកើតមាននៅក្នុងចំណុចភូមិកំពង់បាស្រូវខាងត្បូង ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មានបុគ្គលិករបស់ក្រុម​ហ៊ុន​អចលន​ទ្រព្យ​អិលអូឌី L.O.D ដែលមានសាខានៅខេត្តកំពង់ឆ្នាំង នៃ ស្រុកជលគិរី បានឲ្យបុគ្គលិក៣នាក់ ចូលផ្ទះកូនបំណុល ម្នាក់ដើម្បីយកម៉ូតូដែលបានបង់រំលោះត្រឡប់មកវិញ ដោយកាត់សោរច្រវ៉ាក់ និងរឹបអូសម៉ូតូ មួយគ្រឿង​ពីកូនបំណុល ដោយ យកទៅផ្ញើទុកនៅផ្ទះលោកមេភូមិ ។

លោក ហង្ស សុជាតិ​បានបញ្ជាក់ថា ចំណែកមេរបស់ក្រុមហ៊ុនអិលអូឌី នៅកំពង់ឆ្នាំង ជាអ្នកបញ្ជាឲ្យបុគ្គលឹកទាំង៣ ចុះធ្វើការរឹបអូសម៉ូតូពីកូនបំណុលនេះ មិនមានការឯកភាពពីកូនបំណុលពីអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ នោះឡើយ ហើយក៍មិនបានអនុញាតិពី ស្ថាប័ន​តុលាការ​ដែរ ខណៈដែលកូនបំណុល ខកខានមិនបានបង់ការប្រាក់រយះពេល៣ខែ។ ក្រោយកើតហេតុការណ៍នេះកើតឡើងកូនបំណុលបានរាយការណ៍ជូនមកព្រះរាជអាជ្ញាខេត្តនិងសមត្ថកិច្ចដើម្បីឲ្យជួយមានវិធានការ ។
ជនសង្សយ័ដែលឃាត់ខ្លួនមានឈ្មោះដូចជា ៖

១. ឈ្មោះ វ៉ែន រិត ភេទប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិជារៅ.ឃុំរលាប្អៀរ.ស្រុករលាប្អៀរ ។

២.ញ៉េស សារីន ភេទប្រុស.អាយុ២១ឆ្នាំរស់នៅភូមិពារាំង.ឃុំចោងម៉ោង.ស្រុកសាមគ្គីមានជ័យ

៣.អៀន វណ្ណា ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិននៀមទទឹង.ឃុំទឹកហូត.ស្រុករលាប្អៀរ ។

ទី៤ ហេង គង្គារ អាយុ២៨ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ព្រីង ​សង្កាត់​កំពង់​ឆ្នាំង.ក្រុងកំពង់ឆ្នាំង. ខេត្ត​កំពង់ឆ្នាំង មានតួនាទីជាប្រធានសាខាខេត្តកំពង់ឆ្នាំង ជាអ្នកផ្តើមគំនិត ចំណែក​វត្ដុតាងដែលសមត្ថកិច្ចដកហូតបានរួមមានរថយន្ត១គ្រឿងម៉ាកកាមរីបាឡែនពណ៍ស១គ្រឿងពាក់ស្លាកលេខPP 2AE.1350 ម៉ូតូចំនួន០២ គ្រឿង ទូរស័ព្ទដៃចំនួន០៦ គ្រឿង ច្រវ៉ាក់ចំនួន ០២ ខ្សែ ពូថៅ ចំនួន ០១ កូន សោរ ចំនួន ០ ២ ដែកទីប ប្រវែង ១.៦ សង់ ទីម៉ែ ។

លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងបន្ថែមទៀតថា ជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាត្រូវ​បាន​បញ្ជូន​មកទី​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់​ឆ្នាំង​ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធី៕