ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុនតិចឡូជី ប្រាក់ណាខន ប្រទេសថៃ

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ត្រូវបានសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចឡូជី ប្រាក់ណាខន ប្រទេសថៃ បានសម្រេចផ្តល់នូវសញ្ញាបត្រ បណ្ឌិតកិត្តិយស ករុកោសល្យ សារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ។

លោក Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បាននាំយកនូវឯកសណ្ឋានបណ្ឌិតកិត្តិយសនេះប្រគល់ជូនដល់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន។

សញ្ញាបត្របណ្ឌិត កិត្តិយសនេះ គឺជាការទទួលស្គាល់របស់សាកលវិទ្យាល័យ ចំពោះលោករដ្ឋមន្ត្រីដែលបានបម្រើការងារជាយូរមកហើយជូនរាជរដ្ឋាភិបាលដើម្បីជួយ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការនាំយកសន្តិភាព ការផ្សះផ្សាជាតិ និងស្ថេរភាពសម្រាប់ប្រទេសកម្ពុជាតាមរយៈការប្រើប្រាស់សិល្បៈនៃការផ្សព្វផ្សាយព័ត៌មាន និងការទំនាក់ទំនងនយោបាយនៅក្នុងសមិទ្ធផលជាច្រើនរបស់ប្រទេស កម្ពុជា។

ក្រោមការដឹកនាំរបស់ របស់លោក ខៀវ កាញារីទ្ធ បានធ្វើឲ្យយល់អំពីសក្តានុពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រើប្រាស់វាឱ្យមានប្រសិទ្ធភាពដើម្បីជា ប្រយោជន៍ដល់ប្រទេស និងសង្គមទាំងមូល។

លោកបណ្ឌិត សាត ដារ៉ា អគ្គនាយករង គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានធ្វើកិច្ចការងាររហូតបានសម្រេច មានការប្រគល់ជូនសញ្ញាបត្របណ្ឌិត កិត្តិយសនេះ ជូនលោក ខៀវ កាញារីទ្ធ ពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចឡូជី ប្រាក់ណាខន តំណាងព្រះមរបរាជវាំងប្រទេសថៃ ដោយមើលឃើញនូវគុណសម្បត្តិសំខាន់ៗចំនួន៥របស់ លោករដ្ឋមន្រ្តី រួមមាន៖

លក្ខន្តិក:ទី១៖ មើលទៅលើសម្ព័ន្ធភាពក្នុងការចុះទៅធ្វើការតស៊ូមតិដោះស្រាយបញ្ហារវាងកម្ពុជា ថៃ ដែលមានបញ្ហានៅព្រំដែនទាំងក្នុងនិងក្រៅប្រទេស។

លក្ខន្តិក:ទី២៖ គឺការព្យាយាម ធ្វើទំនាក់ទំនងនូវរាល់វិប្បត្តិដែលកើតមានឡើងផ្នែកនយោបាយនៅក្នុងស្រុក ក៏ដូចជាមួយថៃ ដោយបានជួយកាត់បន្ថយ និងនាំឲ្យមានការឯកភាពគ្នា។

លក្ខន្តិក:ទី៣៖ លោក ខៀវ កាញារីទ្ធ មានវីរភាព ក្នុងកិច្ចការពង្រឹងខាងផ្នែកសារព័ត៌មានអោយមានលក្ខណះល្អប្រសើរ។

លក្ខន្តិក:ទី៤៖ និង ចំណុចទី៥៖ លោករដ្ឋមន្រ្តី គឺជាមនុស្សដែលប្រមុខរាជរដ្ឋា ភិបាលទុកចិត្ត និងមើលឃើញពីកិច្ចខិតខំប្រឹងប្រែង បំពេញកិច្ចការងារនៅក្នុងក្រសួងព័ត៌មានបានរលូន និងមានលទ្ធផលល្អ៕