(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នេះ បានរៀបចំកិច្ចប្រជុំ ថ្នាក់ដឹកនាំ ក្រោមការសម្របសម្រួលផ្ទាល់ពី លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។
កិច្ចប្រជុំនេះ បានពិភាក្សាតាមរបៀបវីរៈដូចជា ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកូដិចជាតិ។ពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្ដីពី នីតិវិធីនៃការពិន័យជាប្រាក់ និងការបែងចែកប្រាក់ចំណូលពីការពិន័យជាប្រាក់ លើអំពើល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។
លើសពីនេះ ពិភាក្សាលើសេចក្តីព្រាងលិខិតបង្គាប់ការរបស់ក្រុមការងារចំពោះកិច្ចស្ដីពី ការអនុវត្តការងារបង្ក្រាបបទល្មើសក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ចំពោះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបទល្មើសនានាដែលបំពាននឹងកម្មសិទ្ធិបញ្ញា ពិភាក្សាលើសេចក្តីព្រាងលិខិតបង្គាប់ការរបស់ក្រុមការងារចំពោះកិច្ចស្ដីពីប្រេងឥន្ធនៈនិងបញ្ហាផ្សេងៗ៕