ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត គីម ហ៊ាង៖ ពន្ធលើចំណេញមូលធនគួរតែពន្យារពេលដោយសារវិបត្តិកូវីដ-១៩

ភ្នំពេញ៖ អ្នកវិនិយោគខាងវិស័យដីធ្លី និងអចលនទ្រព្យ បានឲ្យដឹងថា ពន្ធលើចំណេញមូលធនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគ្រោងនឹងអនុវត្តន៍នៅដើមឆ្នាំ ២០២១ គួរតែពន្យារទៅឆ្នា ២០២៣ ទើបល្អ ព្រោះកាលៈទេសៈនេះ ស្ថានភាពសេដ្ឋកិច្ចកំពុងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ក្នុងឆ្នាំ២០២០ ។

លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានបញ្ជាក់ថា ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាបានរងផលប៉ះពាល់ដោយសារកូវីដ-១៩ ដូចជារោងចក្រ នាំចេញនាំចូល ក៏ដូចជាវិស័យដីធ្លីជាដើម ។ ការបង្កើតពន្ធលើចំណេញមូលធនលើវិស័យដីធ្លី ដើម្បីយកទៅជួយដល់វិស័យផ្សេងៗ គឺមិនងាយស្រួលទេ ព្រោះអ្នកអត់ការងារធ្វើមិនមែនមានតែក្នុងវិស័យឧស្សហកម្ម សណ្ឋាគារនោះទេ ក្នុងវិស័យដីធ្លីក៏មានអ្នកអត់ការងារធ្វើច្រើនដែរ ។

លោកបណ្ឌិតបន្ថែមថា នៅពេលចប់កូវីដ-១៩ភ្លាម បើចង់ឱ្យវិស័យដីធ្លីមានការរីកចម្រើន ត្រូវមានច្បាប់ពិសេសមួយ ព្រោះច្បាប់នោះនឹងជួយស្រោចស្រង់វិស័យនេះ បានមួយកម្រិត។  ក្នុងនាមអ្នកវិនិយោគចេះតែចង់ឲ្យមានការលើកលែងប៉ុន្តែច្បាប់ពន្ធលើចំណេញមូលធនពន្យារ ឬមិនពន្យារអាស្រ័យលើក្រសួងនិងពន្ធដារ បើមិនពន្យារពួកយើងនឹងចាប់ផ្ដើមបង់ពន្ធទៅតាមអ្វីដែលក្រសួងនិងពន្ធដារកំណត់៕