ភ្នំពេញ៖ ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានអំពាវនាវ ដល់បណ្តាម្ចាស់ រោងម៉ាស៊ីនកិនស្រូវទាំងអស់ មេត្តាជួយទិញ និងបន្តជួយទិញស្រូវក្នុងតម្លៃសមរម្យពីប្រជាកសិករ ទោះគុណភាពស្រូវធ្លាក់ចុះតិច តួចក្តី ក៏ស្រូវនេះអាចកែឆ្នៃលក់ក្នុងស្រុកបាន។
ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម បានអំពាវនាវទៀតថា និងលើកទឹកចិត្តដល់អ្នកប្រមូលទិញសត្វដើម្បីយកសាច់លក់លើទីផ្សារ គ្រប់រាជធានី ខេត្ត មរត្តាជួយទិញ និងបន្តជួយទិញបន្លែ បង្ការ និងសត្វ(ត្រី ជ្រូក មាន់ ទារ)ក្នុងតម្លៃ សមរម្យ ដែលអាចទទួលយកបានទាំងអ្នកលក់ និងអ្នកទិញក្នុងស្មារតី«ខ្មែរជួយ ខ្មែរ» ។
សូមអានសេចក្តីអំពាវនាវដូចខាងក្រោម ៖