ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ២៧នាក់ បានស្លាប់ ក្នុងការវាយប្រហារភេរវកម្មអត្តឃាត

ឆ្មាំបដិវត្តន៍ចំនួន ២៧នាក់ បានបាត់បង់ជីវិត និងជាង១០នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារ ភេរវកម្មអត្តឃាត ដោយបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅប្រទេសអ៊ីរ៉ង់ កាលពីល្ងាចថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។
ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ State run IRNA News Agency បានចុះផ្សាយថា ខ្មាន់បំផ្ទុះគ្រាប់ បែកអត្តឃាត បានបង្កប់គ្រឿងផ្ទុះដ៏មានឥទ្ធិពលក្នុងរថយន្តរបស់ខ្លួន និងបានបើកបរទៅក្បែរ រថយន្តដឹកកងកម្លាំងឆ្មាំបដិវត្តន៍ ដែលកំពុងធ្វើដំណើរតាមផ្លូវដូចគ្នា ហើយក៏បំផ្ទុះរថយន្តតែម្តង ។

ប៉ុន្មានម៉ោងក្រោយពីវាយប្រហារភេរវកម្មអត្តឃាតនេះ ក្រុមប្រដាប់អាវុធ Jaish al-Adl armed group ដែលជាក្រុមជ្រុលនិយមដែរនោះ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មនេះ ៕