សម្តេចតេជោនាយករដ្ឋរដ្ឋមន្ត្រីបានថ្លែងថា”ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្ត បន្ទាយមានជ័យដើម្បីសួរសុខទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណពីរមុឺនគ្រួសរដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ខ្ាញុំនឹងបំពេញការងារពីរថ្ងៃនៅខេត្តបន្ទាយមានជ័យគឺថ្ងៃ២១និងថ្ងៃ២២ខែតុលាឆ្នាំ២០២០មុននឹងត្រឡប់មកភ្នំពេញវិញដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃ២៣ខែតុលាឆ្នាំ២០២០”។
សម្តេចថ្លែងទៀតថា ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជងគេនិងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផងនិងស្តារឡើងវិញក្រោយទឹកជំ នន់ ផង ហើយសូមអរគុណសប្បុរសជនដែលជួយផ្តល់ជាថវិកា សម្ភារៈ ស្បៀងអាហារ ។
តាមរយះរាជរដ្ឋាភិបាលឬកាកបាទក្រហមឬអាជ្ញាធរថ្នាក់ក្រោមជាតិឬចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។សូមកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះដែលនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ!!
ឥត