ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បញ្ជូនខ្លួនបុរសម្នាក់ឡើងតុលាការពាក់ព័ន្ធរឿងចេញសែកស្អុយគ្មានសាច់ប្រាក់

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំៗ២០១៩នេះ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងចេញសែកគ្មានសាច់ប្រាក់។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខាត់ គន្ធី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅផ្ទះលេខ២៤០ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងភោជនីយដ្ឋាន មួយកន្លែងក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនធ្វើឡើងតាមដីការបស់លោក កែវ សុធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ កន្លងទៅ។

បច្ចុប្បន្ន ជនសង្ស័យស្ថិតនៅក្រោមការសាកសួររបស់តំណាងអយ្យការ ដើម្បីពិនិត្យ និងសម្រេចតាមផ្លូវច្បាប់៕