ភ្នំពេញ៖ លោក រង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ។ នេះយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីត្រាស់បង្គាប់តែងតាំងឯកឧត្តម រង្សី វិស្សុត ជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន៕