លោក ហៃ ស៊ីណា(វឌ្ឍនា) នាយកការផ្សាយសារព័ត៌មាន ដេលីខ្មែរ និងសហការីអបអរសាទរ ពិធីចម្រើនជន្មាយុគម្រប់ ៤២ ឈានចូល ៤៣ឆ្នាំរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែតឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ។
ខ្ញុំបាទនិងថ្នាក់ដឹកនាំទាំងអស់ សូមគោរពលំឱនកាយលើកដៃប្រណម្យសម្ដែងនូវអំណរសាទរប្រកបដោយក្ដីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ លោកបណ្ឌិត និង លោកជំទាវ ព្រមទាំងបុត្រា-បុត្រី ជាទីស្រឡាញ់ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ចនិងសូមបានប្រកបដោយ ពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។