ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​សម្តេចតេជោ ថា ៖ គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ មិនត្រូវរឹបអូស ទ្រព្យសម្បត្តិពីពលរដ្ឋយឺតយ៉ាវបង់ការក្នុងស្ថានភាព កូវីដ-១៩ និងជំនន់ទឹកភ្លៀង

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវដល់ គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ សូមមេត្តាយោគយល់ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានភាពយឺតយ៉ាវ (បង់ការ)ក្នុងស្ថានភាព កូវីដ-១៩ និងជំនន់ទឹកភ្លៀង ។

សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាល និងចែកអំណោយ ដល់ពលរដ្ឋជាង១ម៉ឺនគ្រួសារ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ។

សម្តេចបានបញ្ជាក់ថា គ្រប់គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ មេត្តាយោគយល់ មិនត្រូវរឹបអូស ទ្រព្យសម្បត្តិ ដី ផ្ទះសម្បែងនោះទេ ។សូមយោគយល់ក្នុង ស្ថានភាពបែបនេះ ។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជា​ខេត្ត ដែល​រងគ្រោះ​ធ្ងន់​ជាងគេ និង​យូរ​ជាងគេ ដែល​ចាំបាច់ ត្រូវ​ផ្តល់​អាទិភាព​សង្គ្រោះ​ផង និង​ស្តារឡើងវិញ ក្រោយ​ទឹកជំនន់​ ៕