លោក ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស និងលោកស្រី ឆឹង សុជាតិ រួមសហការី សូមចូលរួម អបអរសាទរ ពិធីចម្រើនជន្មាយុគម្រប់ ៤២ ឈានចូល ៤៣ឆ្នាំរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត នាឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ។
លោកអគ្គនាយកថ្លែងសារថា«ខ្ញុំបាទនិងភរិយា ថ្នាក់ដឹកនាំទាំងអស់ សូមគោរពលំឱនកាយលើកដៃប្រណម្យសម្ដែងនូវអំណរសាទរប្រកបដោយក្ដីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រា-បុត្រី ជាទីស្រឡាញ់ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ចនិងសូមបានប្រកបដោយ ពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»។