ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកវិនិយោគកសិពាណិជ្ជកម្ម និងធុរកិច្ចបានជួបពិភាក្សា ជាមួយតំណាងសហគមន៍គ្រីស្ទាន និងសមាគមវិនិយោគនៃសាធារណរដ្ឋកូរ៉េ អំពីការប្រឈមនាពេលបច្ចុប្បន្ននៃជំងឺផ្លូវដង្ហើមថ្មី កូវីដ ១៩ កាល ពីថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០ ។
កិច្ចពិភាក្សាបានលើកបញ្ហាមួយចំនួនរួមមាន៖
. ការប្រឈមនាពេលបច្ចុប្បន្ននៃជំងឺផ្លូវដង្ហើមថ្មី COVID 19
- ការបង្កើតឡើង និងការប្រព្រឹត្តទៅនៃរាជរដ្ឋាភិបាលកម្ពុជាស្របតាមលទ្ធិប្រជាធិបតេយ្យធានាដោយរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា
- ការប្រតិបត្តិសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា និងសាសនាជាតិ
- វិស័យអាទិភាព និងធំចម្បងនៃសេដ្ឋកិច្ចកម្ពុជា
- សក្តានុពលនៃវិស័យកសិកម្មនៅកម្ពុជា និងការអភិវឌ្ឍកសិកម្មតាមបែបទំនើប
- ការផ្សព្វផ្សាយ និងអប់រំតាមបែបសាសនា
- ការជំរុញការវិនិយោគលើវិស័យកសិកម្ម និងពាណិជ្ជកម្មតាមរយៈសមាគម ABIT សមាគមពាណិជ្ជកម្ម និងធុរកិច្ចជាដៃគូនៅកូរ៉េ និងបណ្តាញសហគមន៍ គ្រីស្ទាន ។
លោក Park Jin Sub តំណាង និងជាបេសកជនពិសេសនៃសហគមន៍គ្រីស្ទាន នៃសមាគមវិនិយោគនៃសាធារណរដ្ឋកូរ៉េ បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះប្រជាជន និងប្រទេសកម្ពុជា និងការបន្តទំនាក់ទំនងវិវឌ្ឍន៍កម្ពុជា-កូរ៉េ តាមរយៈការផ្សព្វ ផ្សាយ និងអប់រំតាមបែបសាសនា វប្បធម៌ ការផ្តល់ជំនួយ និងការកៀងគរការវិនិយោគផ្សេងៗ ជាពិសេសការវិនិយោគលើវិស័យកសិកម្ម និងពាណិជ្ជកម្ម ។
លោក បណ្ឌិត សុត សាវ៉ន ប្រធានសមាគមអ្នកវិនិយោគកសិពាណិជ្ជកម្ម និងធុរកិច្ចបានបង្ហាញពីការ ធ្វើពាណិជ្ជកម្ម ជាមួយដៃគូពាក់ព័ន្ធផ្សេងៗ ជាពិសេសជាមួយ សហគមន៍គ្រីស្ទាន និងសមាគមវិនិយោគនៃសាធារណរដ្ឋកូរ៉េ ដើម្បីគាំទ្រដល់ការវិនិយោគបន្ថែមនៅកម្ពុជា ៕