ភ្នំពេញ៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី បើកវគ្គសិក្ខាសាលាថ្នាក់តំបន់តាមប្រព័ន្ធអនឡាញស្តីពី “ការគ្រប់គ្រងហានិភ័យសន្ទនីយភាព” កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
វគ្គសិក្ខាសាលានេះរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា ជាមួយមជ្ឈមណ្ឌល ស៊ាសិន (SEACEN) និង ធនាគារកណ្ដាលអាមេរិក (Federal Reserve System) មានរយៈពេល ០៤ ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ និងមានសិក្ខាកាមមកពីប្រទេសជាសមាជិក SEACEN ប្រមាណ ៨០ រូប។
ប្រធានបទសំខាន់ៗនៃវគ្គសិក្ខាសាលានេះ រួមមាន ៖
១.ទិដ្ឋភាពទូទៅ និងការគ្រប់គ្រងហានិភ័យសន្ទនីយភាព,
២.បទប្បញ្ញត្តិក្នុងការគ្រប់គ្រងហានិភ័យសន្ទនីភាព (Basel II និង Basel III),
៣.ការវិភាគហានិភ័យសន្ទនីយភាព និងផែនការយថាភាព,
៤.ការពិនិត្យ និងវិភាគលើទិន្នន័យ ដូចជា ម៉ាទ្រិក និងលំហូរសាច់ប្រាក់
៥.បទពិសោធន៍ និងការអនុវត្តរបស់ប្រទេសក្នុងតំបន់៕