កំពង់ចាម៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការងារបង្កបង្កើនផលជាលើកទី២ និងផលប៉ះពាល់លើពង្រោះរបស់ប្រជាកសិករ នៅតំបន់មេទឹកពោធិ៍តាត្រិះ ភូមិក្រដាសក ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
គួរសបញ្ជាក់ថា ការងារបង្កបង្កើនផលជាលើកទី២ របស់ប្រជាកសិករចំនួន៣៨០គ្រួសារ លើទំហំផ្ទៃដីប្រមាណជិត៣០០ហិកតា នៅតំបន់មេទឹកពោធិតាត្រិះ ភូមិក្រដាសក ឃុំតាំងក្រសាំង ស្រុកបាធាយ បានទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកទន្លេសាបយ៉ាងដំណំ៕