(រាជធានីភ្នំពេញ)លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ រួមជាមួយសប្បុរសជនជាច្រើនរូបនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០នេះអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដែលបានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១.០៤០គ្រួសារ រស់នៅក្នុងខណ្ឌព្រែកព្នៅនិងខណ្ឌសែនសុខ។
ក្នុងនោះដែរលោកគ្រូ នេត ឈរ័ និងលោកភរិយា បានអញ្ជើញក្នុងពិធីចែកអំណោ យនេះធ្វើឡើងនៅភូមិពុទ្រា សង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញគ្រួសារ រងគ្រោះនីមួយៗទទួលបានអង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប, ទឹកសុទ្ធ ១កេស ,អំបិល២ គីឡូក្រាម និងឃីត ១កញ្ចប់ (សារុង ក្រមា មុង ភួយ១ អាវយឺត២) នំប៉័ងផ្អែម ១នំដំឡូងស្រួយ២កញ្ចប់និងទឹកបរិសុទ្ធ១ដបផងដែរ។