ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក លឹម គានហោ ​ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធ​ធារាសាស្ត្រ​ស្ទឹងជីនិត និងប្រព័ន្ធ​ធារាសាស្ត្រ​តាំងក្រសាំង ក្នុងខេត្តកំពង់ធំ

កំពង់ធំ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្មដើម្បីធ្វើការវាយតម្លៃការខូចខាត និងវឌ្ឍនភាពនៃការជួសជុលបន្ទាន់នូវប្រព័ន្ធធារាសាស្រ្តដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ធំ ចុះ​ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធ​ធារាសាស្ត្រ​ស្ទឹងជីនិត និងប្រព័ន្ធ​ធារាសាស្ត្រ​តាំងក្រសាំង ស្ថិត​ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពេលនេះកំពុងមានបរិមាណទឹកពេញបរិបូរណ៍សម្រាប់បម្រើការងារបង្កបង្កើនផលនាពេលខាងមុខ។

តាមរយ:ការតាមដានជាប់ជាប្រចាំ និងចុះពិនិត្យជាក់ស្តែងនាព្រឹកនេះបានបញ្ជាក់ឲ្យឃើញថា ខេត្តកំពង់ធំ ជាខេត្តទទួលរងគ្រោះដោយទឹកជំនន់តិចជាងបណ្តាខេត្តនានា និងកំពុងមានបរិមាណទឹកគ្រប់គ្រាន់នៅក្នុងអាងទឹកផងដែរ៕