ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចប្រធានរដ្ឋសភា ​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​មាឃបូជា នៅ​ឧដុង្គ​

​ភ្នំពេញ​៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​មាឃបូជា នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ ព្រះ​មុនី​ចេ​តី​យ៍ ក្នុងស្រុក​ឧ​ដុង្គ ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩​។

បុណ្យ​មាឃបូជា ត្រូវបាន​ប្រារព្ធ​ឡើង នៅ​ថៃ្ង​១៥​កើត ខែមាឃ ដើម្បី​ឧទ្ទិស​ដល់​ព្រឹត្តិការណ៍​ធំ ៣​យ៉ាង​គឺ​៖
១/​ដើម្បី​ប្រារព្ធ​នូវ​ការធ្វើ​ចតុរង្គសន្និបាត ប្រកបដោយ​អង្គ​បួន​
២/​ដើម្បី​ប្រារព្ធ​ដល់​ថ្ងៃ ដែល​ព្រះអង្គ ទ្រង់​សម្តែង​ឱវាទបាតិមោក្ខ​
៣/​ដើម្បី​ប្រារព្ធ​ដល់​ថ្ងៃ ដែល​ព្រះអង្គ​ទ្រង់​ដាក់​អាយុសង្ខារ​

​ជា​រៀងរាល់ឆ្នាំ ពិធីបុណ្យ​មាឃបូជានេះ ត្រូវបាន​រាជរដ្ឋាភិបាល កំណត់​ជា​ថ្ងៃបុណ្យ​ជាតិ ដោយ​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ សិស្សានុសិស្ស រួមទាំង​វិស័យ​ឯកជន ឈប់សម្រាក​មួយថ្ងៃ​។ ដោយឡែក នៅតាម​វត្ត​អារាម ទាំង​ក្នុងស្រុក និង​ទាំង​ក្រៅ​ស្រុក ក៏បាន​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជានេះ​យ៉ាង​អធិកអធមផងដែរ​៕