ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឧបត្ថម្ភអង្ករចំនួន៣តោនជូនរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ សម្រាប់ចែកជូនប្រជាពលរដ្ឋ

 ប៉ុស្តិ៍ប៉ោយប៉ែត÷លោក ឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២០ លោកបានឧបត្ថម្ភ អង្ករចំនួន ៣ តោន (បីតោន) ជូនរដ្ឋបាលសាលាខេត្ត បន្ទាយមានជ័យ សម្រាប់​ចែក​ជូន ប្រជាពលរដ្ឋដែលរងការខ្វះខាតនឹងងាយរងគ្រោះដោយសាទឹកជំនាន់នាពេលកន្លងផុតទៅ ។
លោក ឧត្តមសេនីយ៍ត្រី អុី ចំរើន តែងតែផ្សាភ្ជាប់ជាមួយអាជ្ញាធរ នឹងប្រជាពលរដ្ឋគ្រប់ពេលវេលាដែលមានការលំបាកកើតឡើង នៅក្នុងប្រទេសកម្ពុជាហើយ​កន្លងទៅលោក​ក៏បានចូលរួម​ជួយឧបត្ថម្ភថវិការចំនួន​៥ ពាន់ដុល្លារអាមេរិក​​ជួយ​ដល់រាជរដ្ឋាភិបាលក្នុងការជួយ​ប្រជាពលរដ្ឋរងគ្រោះដោយទឹកភ្លៀងនិងទឹកជំនាន់។

ជាមួយគ្នានេះដែរ កាលពី​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ លោក ឧត្តមសេនីយ៍ត្រី អុី ចំរើនបានចូលរួមបរិច្ចាគថិវិកាចំនួន១ពាន់ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។

ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។