ស្ងាត់ៗតារាចម្រៀង ខាន់ ជេមស៍ ចាប់ដៃរកស៊ីជាមួយនិងអ្នកជំនួញល្បីៗនៅកំពង់ចាម ហើយនេះគឺជាជោគជ័យថ្មីមួយទៀតរបស់លោក បន្ទាប់ពីតារាចម្រៀងរូបនេះ ហក់មករកស៊ីលើមុខជំនួញអចលនទ្រព្យដូចជា ដីឡូតិ៍ ផ្ទះល្វែងបន្ថែមលើ អាជីពជាអ្នកសិល្បៈ។
តារាចម្រៀង ខាន់ ជេមស៍ មិនបានទម្លាយប្រាប់ពីដើមទុនដែលលោកចូលហ៊ុនលើ ការសាងសង់បុរីខាងលើនោះឡើយ ប៉ុន្តែតាមដឹងនោះគឺ មានច្រើនគួរសម ក្នុងនោះវិនិយោគ លើផ្ទះល្វែង ដែលជាមួយផ្នែកនៃគម្រោងទាំងមូល។
បុរី សម្បត្តិ ហេង គម្រោងទី៥ នៅក្រុងកំពង់ចាម ដែលមានចូលហ៊ុនរកស៊ីជាមួយឧកញ៉ា ព្រមទាំងអ្នកជំនួញល្បីៗក្នុងខេត្តកំពង់ចាម កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំងពីស្រទាប់មហាជន។ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងនោះ គម្រោងក្រោមទុនរាប់សិបលានដុល្លារនេះ ចំណែកតារាចម្រៀងល្បីឈ្មោះ លោកខាន់ ជេមស៍ មានភាគហ៊ុនក្នុងនោះទៀតផង។
បុរី សម្បត្តិ ហេង គម្រោងទី៥ នៅក្រុងកំពង់ចាមនេះ ត្រូវបានវិនិយោគលើផ្ទៃដីចំនួន១០ហិចតា ដោយគ្រោងចំណាយដើមទុនសាងសង់ ប្រមាណជា៣០លានដុល្លារលើផ្ទះល្វែង វីឡា ខុនដូរ នឹងផ្សារបន្លែលធម្មជាតិជាដើម។
គម្រោងខាងលើជាការវិនិយោគក្រុមហ៊ុនមកពីប្រទេសអេស៊ីប ដែលជាក្រុមហ៊ុននៅក្រៅស្រុកមួយដ៏ល្បីឈ្មោះនិងក្រុមហ៊ុន សម្បត្តិ ហេង គ្រុប ដោយចំណាយដើមទុនប្រមាណជា៣០លានដុល្លារ ដើម្បីសាងសង់។
គម្រោងខាងលើនេះ ជាកម្រោងធំជាងគេ ក្នុងទឹកដី ខេត្ត កំពង់ចាម បានបើកឱកាសដល់ពលរដ្ឋដែលមានបំណងចង់ទិញដើម្បីការវិនិយោគ ក៏ដូចជាការទិញសម្រាប់ស្នាក់នៅ នឹងទទួលបានការផ្តល់ជូនតម្លៃយ៉ាងពិសេស រួមជាមួយបញ្ចុះតម្លៃយ៉ាងច្រើន ព្រមជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួលទៀតផង។
លោកខាន់ ជេមស៍ លើកឡើងថា ផ្ទះដែលលោកសាងសង់លក់នោះ គឺបានផ្ដល់លក្ខខណ្ឌ ងាយស្រួលបំផុត ក្នុងនោះកក់មុនត្រឹមតែ500$ក្លាយជាម្ចាស់ផ្ទះភ្លាម តម្លៃចាប់ពី $US38,999 ឡើងទៅ។ ចំពោះការបង់ផ្តាច់ចុះជូន 20% សល់ត្រឹមតែ $US27,700 ប៉ុណ្ណោះ។ លក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួលបំផុត អាចបង់រំលស់ជាមួយក្រុមហ៊ុន ឬជាមួយធនាគារដៃគូ ក៍បាន ជាមួយឯកសារងាយៗ។
មុនសម្រេចចិត្តទិញ បងប្អូន អញ្ជើញមកមើលទីតាំងផ្ទាល់ ស្ថិតនៅ គល់ស្ពានគីហ្សូណា ត្រើយខាងកើត ចម្ងាយ៧០ម៉ែត្រ ដើម្បីទទួលបានតម្លៃពិសេស និងការបញ្ចុះតម្លៃមិនដែលធ្លាប់មាន។
សូមទាក់ទងលេខ 098567895 / 092354747 / 0975555625 ។