ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ួត ជា បានបញ្ឈប់បុគ្គលិក ឈ្មោះឡុង ពិសិទ្ធ តំណែង ប្រធាន ប្រតិបត្តិការទូទៅ ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ ពីបទ រំលោភលើសេចក្តីទុកចិត្ត ។
យោងតាមសេចក្តីប្រកាសរបស់ ក្រុមហ៊ុន ហ៊ួត ជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានបញ្ជាក់ថា បុគ្គលិករូបនេះ បានប្រព្រឹត្តបទល្មើសរំលោភលើសេចក្តីទុក ចិត្ត ប្រមូលប្រាក់ហើយមិនយកមកបង់ចូលក្រុមហ៊ុន បែជាយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ ។