ស្ថាបនិកក្រុមហ៊ុន ខាងលើលើកឡើងថា ដើម្បីចូលរួមចំណែក ជួយដល់គាំទ្រ ដល់ផលិផលស្រូវ កសិករខ្មែរ និងជួយដល់នូវការបង្កើត ឱកាសការងារក្នុងស្រុក ជួយសំរួលដល់អ្នកដែល ចង់មានអាជីវកម្មផ្ទាល់ខ្លួន ជាអាជីវកម្មលក់អង្ករ ជួយអោយអតិថិជន អោយទទួលបាន អង្ករខ្មែរធម្មជាតិ និងសុវត្តិភាព ក្នុងការប្រើប្រាស់ ជាមួយនឹងតម្លៃសមរម្យ ជួយដល់ដៃគូរសហការ អោយរីកចំរើន និងក្រុមហ៊ុនរីកចំរើន។
ចំណុចខ្លាំង របស់អង្ករខ្មែរប្រណិត អង្ករខ្មែរប្រណិត គឺជាកន្លែងផលិត និងផ្គត់ផ្គង់អង្ករខ្មែរ ធម្មជាតិ ធំមួយ នៅក្នុងប្រទេសកម្ពុជា ។ យើងគ្រប់គ្រងពីការដាំដុះ រហូតអង្ករ ដល់ផ្ទះអតិថិជន ។ យើងសហការ ជាមួយកសិករ ក្នុងការដាំដុះ នូវពូជស្រូវខ្មែរ សុទ្ធល្អ និងប្រើប្រាស់ តែជីធម្មជាតិ។
ក្រុមហ៊ុនហើយមាន រោងម៉ាស៊ីនកិនស្រូវទំនើប ប្រកបដោយអនាម័យខ្ពស់បំផុត ដោយមិនប្រើប្រាស់ សារធាតុបន្ថែម ដែលអាចធ្វើប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ ហើយយើងមានសាខា ចែកចាយអង្ករជាច្រើនកន្លែង ទូទាំងប្រទេស ដើម្បីធានាថា អង្ករ ដែលផ្គត់ផ្គង់ជូនអតិថិជន គឺជាអង្ករតែមយ និងជាអង្ករ ដែលមានគុណភាព ដើមចេញពី រោងម៉ាស៊ីនរបស់ អង្ករខ្មែរប្រណិត ។
អង្ករខ្មែរប្រណិត បានចាប់ផ្តើមបើកដំណើរការ និងឈានជើងចូលទីផ្សារ នៅថ្ងៃ ទី ៧ ខែ កុម្ភះ ឆ្នាំ ២០១១ ដែលគិតមកដល់ពេលនេះ គឺមានអាយុកាលជិត ១០ ឆ្នាំមកហើយ ដែលបង្កើតឡើងដោយ រូបខ្ញុំផ្ទាល់ និងភរិយា ដោយចាប់ផ្តើម ពីដើមទុន ១០ ០០០ដុល្លា។ ហើយទីតាំងបង្កើតដំបូង គឺស្ថិតនៅជិតផ្សារកណ្តាល ដែលមានបុគ្គលិក ៤នាក់ផងដែរ។