សហគមន៌អភិវឌ្បន៌កសិកម្មកម្ពុជា និងស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជាបានចុះកិច្ចព្រមព្រៀងលើការបញ្ជាទិញសណ្ដែកផ្កាយពីប្រទេសកម្ពុជានិងការវិយោគដាំដុះបន្ថែមលើគំរោងអភិវឌ្បន៌របស់សហគមន៌៥០០ហិចតាកិច្ចព្រមព្រៀងនេះធ្វើឡើងកាលពី១៨ខែកុម្ភះ២០១៩ តំណាងលោកស្រី ស៊ូ ម៉ាលី នា យិកាក្រុមហ៊ុនអូមេហ្គា៣ស៊ីអេឌីស៊ី និងលោកបណ្ឌិត ឃី លាង អគ្គនាយកសហគមន៌អភិវឌ្ឍន៍កសិកម្មកម្ពុជា។
លោកបណ្ឌិត ឃី លាង ប្រធានសហគន៍អភិវឌ្ឍកសិកម្មកម្ពុជានិងជាអគ្គនាយកក្រុមហ៊ុនអូមេហ្គា៣បានមានប្រសាសន៍ថា សហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជាកំពុងតែជំរុញឲ្យកសិករនៅតាមសហគមន៍ដាំដុះឲ្យបានច្រើនដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោកឃី លាង បានបញ្ជាក់ថា កាលពីឆ្នាំ២០១៨ កន្លងទៅនេះតាមផែនការនឹងជំរុញឲ្យផ្ទៃដីដាំដុះឲ្យបាន៤ម៉ឺនហិកតា។
លោកបណ្ឌិតបន្តទៀតថា បច្ចុប្បន្ននេះកសិករអ្នកដាំដុះសណ្តែកផ្កាយមិនបារម្ភពីរឿងទីផ្សារនោះទេ ចំពោះតម្លៃវិញក្រុមហ៊ុននិងសហគមន៍អភិវឌ្ឍន៍កសិកម្មមានកិច្ចសន្យាជាមួយកសិករនឹងទិញក្នុងតម្លៃថេររហូតដល់ឆ្នាំ២០២០ក្នុងតម្លៃ ៧ពាន់រៀលក្នុងគីឡូក្រាមសម្រាប់គ្រាប់សណ្តែកផ្កាយ។
លោកប្រធានសហគមន៍បានលើកឡើងថា ចំពោះសហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជាមានផែនការច្បាស់លាស់ក្នុងការស្វះស្វែងនិងរកទីផ្សារឲ្យកសិករខ្មែរមិនត្រឹមតែផលិតផលសណ្តែកផ្កាយនោះទេ ហើយបច្ចុប្បន្ននេះទីផ្សារនាំចេញធំមាននៅប្រទេសចិន កូរ៉េ ថៃ វៀតណាមនិងប្រទេសជប៉ុន។
លោកបានបន្ថែមទៀតថា ចំពោះដំណាំសណ្តែកផ្កាយជាដំណាំមួយមានសក្តានុពលខ្លាំងណាស់សម្បូរទៅដោយអាស៊ីតអាមីណូតាមផែនការសហគមន៍នឹងបង្កើនការផលិតផលនូវផលិតផលជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាដែលដាំដុះចេញពីកសិកម្មកម្ពុជា។
ដោយសារសណ្តែកផ្កាយសម្បូរទៅដោយអាស៊ីតអាមីណូ វីតាមីន A និង E ព្រមទាំងអាស៊ីតខ្លាញ់អូមេហ្គា ៣ , ៦ និង ៩ ដូច្នោះហើយគេនិយមយកវាទៅកែច្នៃជាគ្រឿងសម្អាងនិងឪសថ ដែលជាកត្តាធ្វើឲ្យការផ្គត់ផ្គង់មិនគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ។
បច្ចុប្បន្នតម្រូវការទីផ្សារគឺ៤០០០០តោនក្នុងមួយឆ្នាំនិងមិនអាចផ្តល់ដល់ទីផ្សារបាន ទើបយើងបំផុសឱ្យប្រជាជន ដាំសណ្តែកផ្កាយដែលដាំបាន សហគមន៍នឹងនាំចេញទៅក្រៅប្រទេសផង និងមួយចំនួនផលិតនៅក្នុងស្រុកផង មិនឱ្យប្រជាជនពិបាកក្នុងការរកទីផ្សារឡើយ។
លោកបណ្ឌិតឃី លាង បញ្ជាក់ថា ដើម្បីឱ្យផលិតផលរបស់យើងនាំចេញទៅកាន់ទីផ្សារអន្តរជាតិបាន ត្រូវមាន៣ចំណុចសំខាន់ គឺទី១ រួមគ្នាធ្វើជាបណ្តុំសហគមន៍និងសហករ ទី២ ទិន្នន័យជាក់លាក់ ទី៣ ដាំតាមបច្ចេកវិទ្យាសរីរាង្គនិងសុវត្ថិភាព ដែលជាតម្រូវការរបស់អង្គការសុខភាពពិភពលោក។
សណ្តែកផ្កាយជាដំណាំម្យ៉ាងមកពីតំបន់ត្រូពិចអាម៉ាហ្សូនប្រទេសពេរ៉ូ ដែលបានរកឃើញដោយអ្នកវិទ្យាសាស្ត្រ និងទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ៕