ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឧកញ៉ា តែ តាំងប៉ បានចុះអនុស្សរណៈនៃការយោគយល់ជាមួយនឹងធនាគារហត្ថាកសិករ ម.ក (HATHA BANK PLC)

ភ្នំពេញ៖  លោក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ (MOU) ជាមួយនឹងលោកឧកញ៉ា ហួត អៀងតុង អគ្គនាយក និងសហការីរបស់ធនាគារហត្ថា កសិករ ម.ក (HATHA BANK PLC) ។

កិច្ចសហប្រតិបត្តិការនេះ ដើម្បីជួយឧបត្ថម្ភដល់កម្មវិធីសិក្ខាសាលាស្ដីអំពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ” ដល់សមាជិកសហគ្រាសធុនតូច និងមធ្យមកម្ពុជានៅទូទាំង២៥ខេត្ត និងរាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក ឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា ចុះហត្ថលេខារួមគ្នានេះដើម្បីកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ និងជំរុញបង្កើតសហគ្រាសធុនតូច និងមធ្យម ឲ្យបាននៅគ្រប់តាមបណ្តាខេត្តទាំង២៥ ។
លោកឧកញ៉ា បន្ថែមថា​ ដើម្បីប្រកបអាជីវកម្ម ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញធ្វើឧស្សាហ៍កម្ម ពាណិជ្ជកម្ម កម្ពុជា ជាមួយចិន និងកម្ពុជា ជាមួយកូរ៉េ លើការនាំចេញទំនិញឧស្សាហ៍កម្ម ស្របតាមគោលនយោបាយ ពាណិជ្ជកម្មឆ្នាំ២០១៥ ដល់២០២៥ ៕